ជីប ម៉ុង លែន បើកលក់គម្រោងដំណាក់កាលទី២ លែនម៉ាក 60M ជាផ្លូវការ ក្រោយគម្រោងដំណាក់កាលទី១ ទទួលការចាប់អារម្មណ៍ និងគាំទ្រខ្លាំង

ភ្នំពេញ ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានបើកលក់ជា ផ្លូវការ ដំណាក់កាលទី២ គម្រោង លែនម៉ាក 60 M ដែលស្ថិតនៅ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន (ឬផ្លូវ៦០ម៉ែត្រ) បន្ទាប់ពីដំណាក់កាលទី១ បានទទួលការ ចាប់អារម្មណ៍ និងការគាំទ្រជាច្រើន។ ពិធីបើកលក់ជាផ្លូវការនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ។

លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា គម្រោង លែនម៉ាក 60M នឹងនាំមកនូវបទពិសោធន៍នៃការរស់នៅប្រកបដោយកិត្យានុភាព និងឧត្តមភាព ក្នុងតំបន់៦០ម៉ែត្រដ៏មានសក្ដានុពល និងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយ ជីប ម៉ុង លែន ក៏មានឆន្ទៈធ្វើឱ្យគម្រោង លែនម៉ាក 60M ក្លាយជា គម្រោងលំនៅឋានដ៏ប្រណីតបំផុតក្នុងតំបន់៦០ម៉ែត្រទាំងមូល។» សក្ដានុពលនៃតំបន់៦០ម៉ែត្រ រួមមានមហាវិថី សម្ដេច តេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវមានទំហំធំជាង គេ ក្នុងរាជធានីភ្នំពេញ ហើយគម្រោងវិនិយោគធំៗជាច្រើន កំពុងបោះជំហានចូលមកកាន់តំបន់នេះ។ មិនតែប៉ុណ្ណោះ តំបន់៦០ម៉ែត្រស្ថិតនៅក្បែរផ្លូវសំខាន់ៗ និងជាពិសេសគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងត្រូវបាន អភិវឌ្ឍន៍។

ចំណែកគម្រោង លែនម៉ាក 60M ក៏មានភាពទាក់ទាញ យ៉ាងសម្បូរបែបផងដែរដូចជា ប្រភេទគេហដ្ឋានចម្រុះ ទាំងវីឡា និងហ្សប ហោស៍ ប្រកបដោយរចនាបទថ្លៃថ្នូរ សួនឧទ្យានដែលនាំមកនូវភាពស្រស់ស្រាយដល់ការរស់នៅ ក្លឹបហោស៍ដែលមានមុខងារយ៉ាងសម្បូរបែបសម្រាប់សុខភាព និងការបំពេញការងារដ៏សកម្ម ព្រមទាំងផ្សារទំនើប ជីប ម៉ុង 60M ដ៏ធំ ដែលនឹងបើកដំណើរការក្នុងគម្រោងផ្ទាល់។

ក្នុងពិធីបើកលក់ជាផ្លូវការរយៈពេលបីថ្ងៃនេះ ជីប ម៉ុង លែន មានការផ្ដល់ជូនយ៉ាងពិសេសដល់ទៅបីសម្រាប់អតិថិជនទាំងអស់រួមមាន ការបង់ប្រាក់ពិសេសត្រឹមតែ១ភាគរយក្នុង១ខែ ដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់ ការបញ្ចុះតម្លៃពិសេស ភ្លាមៗដល់ទៅ៨ភាគរយ និងកម្ចីទិញផ្ទះរហូតដល់ទៅ៩៥ ភាគរយនៃតម្លៃផ្ទះសរុប ពីធនាគារ ជីប ម៉ុង ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner