គ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ៤គ្រួសារ បានទទួលអំណោយ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានអញ្ជើញនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចកិត្តិព្រទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ ៤គ្រួសារ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ៣គ្រួសារ និង នៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ០១ គ្រួសារ ។


ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្តីនឹករលឹក និងការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ។ ទីណាមានទុកលំបាកទីនោះមាន កាកបាទក្រហមកម្ពុជាចុះជួយ ដោយមិនមានការរើសអើងនោះឡើយ គ្រប់ទីកន្លែង គ្រប់ពេលវេលា ក្នុងសកម្មភាពមនុស្សធម៌ ។


បងប្អូនរងគ្រោះភ្លើងឆេះផ្ទះទាំង ៤គ្រួសារទទួលបានអំណោយរួមមាន អង្ករ ត្រីខ មី ទឹកសុីអុីវ មុង ភួយ សារុង ក្រមា អាវយឺត ប្លាស្ទិក ១ផ្ទាំង កន្ទេលជ័រ ឆ្នាំង ចាន ស្លាបព្រា ធុងទឹកជ័រនិង ថវិកា ១លានរៀល ៕ ដោយ ឃិន គន្ធា





