ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌបឹងកេងកង ធ្វេីការឃាត់ខ្លួនជាប់ ពីបទ អំពើលួច ទូរទស្សន៍ និងដុំខ្សែភ្លេីង

ភ្នំពេញ ៖ បេីយោងតាមរបាយការណ៍របស់នគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ អំពើលួច ( ទូរទស្សន៍) ប្រព្រឹត្តិនៅចំណុចហាងម៉ូតូហុងដាផ្ទះលេខ៣៦៤ផ្លូវ ព្រះមុនីវង្ស ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២០:០០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមាន ឈ្មោះ ទុំ សុចាន់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន)។
ចំណែកវត្ថុតាងចាប់យករួមមាន

  • ទូរទស្សន៍ម៉ាក TOSHIBA ពណ៍ខ្មៅចំនួន០២គ្រឿង និងខ្សែចំនួន០១ដុំ(ជារបស់ជនរងគ្រោះ)
  • កន្រ្តៃកាត់ពណ៍ទឹកក្រូចចំនួន០១
  • ទួលឺវីសអក្សរតេចំនួន០១
  • ដែកគាស់ចំនួន០១
    -សោបាឡុងចំនួន០១
  • កន្រ្តៃកាត់ខ្សែភ្លើងពណ៍ទឹកដោះគោចំនួន០១
  • ជនរងគ្រោះ០១នាក់៖
    -ឈ្មោះ ផាន់ រ៉ូ ភេទប្រុស។
    បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ឃាត់ខ្លួនបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង កង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner