តំណាងរាស្រ្ត៖ រយៈពេល៧១ឆ្នាំ គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្ម និងបុព្វហេតុ ជាច្រើនដើម្បីប្រទេសជាតិ និងប្រជាជន។
ភ្នំពេញៈនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងា រចុះជួយ ឃុំពពេល បានជួបសំណេះសំណាល និងឧបត្ថម្ភឯកសណ្ឋាន រួមទាំងឧបករណ៍ទាក់ទង ដល់ បងប្អូនប្រជាការពារ ចំនួន៩០នាក់ នៅទូទាំងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈ ពេល៧១ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបំពេញបេសកកម្មធំ ចំនួនបី ជូនប្រទេសជាតិ និងប្រជាជន ដែលក្នុងនោះមានដូចជា ការរំដោះប្រទេសចេញពីររបបយង់ឃ្នង ប៉ុល ពត នៅថ្ងៃ៧ មករា ១៩៧៩, ការបង្រួបបង្រួមជាតិតាមរយៈនយោបាយឈ្នះៗ នាំឱ្យ កម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ, និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានលទ្ធផលយ៉ាង ល្អប្រសើរ។
លោកបន្តថាក្នុងបេសកកម្មប្រយុទ្ធប្រឆាំងកូវីង-១៩ រាជរដ្ឋាភិបាល ដែល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេច តេជោ បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការ ប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរីករាលដាល ប្រកបដោយ ប្រសិទ្ធភាព និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានគិតគូដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ ដោយចំណាយ ថវិកាប្រមាណ៣០លានដុល្លារ ជារៀងរាល់ខែ។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានអរគុណ និងកោតសរសើរដល់ទឹកចិត្តរបស់បងប្អូនប្រជាការពារ ដែល បានចូលរួមយ៉ាងសកម្មចេញពីបេះដូងដោយសហការ ជាមួយ អាជ្ញាធរហើយ រក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានការធ្វេសប្រហែស និងត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ ៣កុំ ខណៈមានការឆ្លងរីករាលដាលនូវជំងឺ កូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង៕
ដោយៈហេង សម្បតិ្ត