ស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន និងគ្រួសារជួបការលំបាកក្នុងស្រុកកំពង់លែង ចំនួន ៩៣គ្រួសារ បានទទួលអំណោយសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

កំពង់ឆ្នាំង ៖ លោកជំទាវ កែ ច័ន្ទមុន្នី បាននាំយកអំណោយរបស់សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកកម្មរួមអគ្គលេខាធិការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ជូនស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូន និងគ្រួសារជួបការលំបាក មកពី ៧ឃុំ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងសរុបចំនួន ៩៣នាក់ ។

ពិធីនេះរៀបចំឡើងក្នុងទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ ក្រោមប្រធានបទ (ពង្រឹងការផ្តល់សេវា សុខភាពបន្តពូជ និងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ស្រ្តីមានផ្ទៃពោះ និងមាតា កំពុងបំបៅកូនដោយទឹកដោះម្តាយ នៅក្នុងស្រុកកំពង់លែង នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ កែ ច័ន្ទមុន្នី អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ។

អំណោយសម្រាប់ ស្រ្តីមានផ្ទៃពោះ ស្រ្តីកំពុងបំបៅដោះកូនចំនួន ៦៣នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ឃីត ១កញ្ចប់ (មុង ភួយ ក្រម៉ា សារ៉ុង អាវយឺត កន្សែង សាប៊ូ) ម៉ាស់ និង ថវិកា ៥៥,០០០រៀល ។ សម្រាប់គ្រួសារជួបការលំបាកចំនួន ៣០នាក់ ក្នុងមួយម្នាក់ៗទទួលបាន អង្ករ មី ត្រីខ ឃីត ១កញ្ចប់ (មុង ភួយ ក្រម៉ា សារ៉ុង អាវយឺត) ម៉ាស់ និងថវិកា ៥៥,០០០រៀលផងដែរ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner