រកឃើញជ័យលាភី៦ ប្រភេទកីឡាការប្រកួតសិស្សមធ្យមសិក្សា រាជធានីភ្នំពេញ

ការប្រកួតកីឡាសិស្សមធ្យមសិក្សារាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា ២០២១-២០២២បាន បញ្ចប់ជាស្ថាពរ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃ ដោយគណៈកម្មការបច្ចេកទេសបានរកឃើញម្ចាស់ជ័យលាភី លើ៦ប្រភេទកីឡា។ ជ័យលាភីលើ៦ប្រភេទកីឡានេះ មានដូចជាប្រភេទកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់ និងវាយកូនឃ្លីលើតុ ដោយប្រភេទកីឡាទាំងនេះមានទាំងវិញ្ញាសាយុវជន-យុវនារី។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញបានលើកឡើងថា គណៈកម្មការរៀបចំការប្រកួត និងកីឡាករ កីឡាការិនី ទាំងអស់ បានឈរលើស្មារតីទទួលខុសត្រូវ ខ្ពស់ ក្នុងនាមជាអ្នកកីឡាដ៏ពិតប្រាក ដែលជាធាតុសំខាន់នៃសេចក្តីថ្លៃថ្នូរ យុត្តិធម៌ មិត្តភាព និង សាមគ្គីភាព និងបានចូលរួមអនុវត្តនូវវិធានការការពារជំងឺឆ្លងកូវីដ-១៩ នៅក្នុងព្រឹត្តការណ៍នេះដែរ។

ក្នុងនាមមន្ទីរអប់អប់រំយុវជន និងកីឡារាជធានីភ្នំពេញ លោកក៏បានស្នើឲ្យបង្កើនសកម្មភាព ឲ្យបានខ្លាំងក្លាថែមទៀត ដើម្បីពិនិត្យ និងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំគ្រប់គ្រង តាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និងសមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក អ៊ុក ចន្ថា បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ត្រូវព្យាយាមបន្តការ ហ្វឹកហាត់ ដើម្បីថែរក្សា និងបង្កើនសមត្ថភាពឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងការដណ្តើមមេដាយ នាលឆ្នាំបន្តបន្ទាប់ ជាពិសេសសូមឲ្យរក្សានូវវិន័យ សេចក្តិថ្លៃថ្នូ មានសាមគ្គីភាពផ្ទៃក្នុង និងត្រូវចេះ អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរក្សាសេចក្តីថ្លៃថ្នូ និងកិត្តិយសខ្លួនយើងផងដែរ។

ផ្អែកលើការអភិវឌ្ឍនេះ មន្ទីរអប់រំបាននិងកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរ ទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយលែកការងារអប់រំកាយ និងកីឡា ដោយអនុវត្តកាល វិភាគ នៅតាមគ្រឹះស្ថានសាធារណ: ឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅស្តង់ដា ក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។ ជាមួយគ្នានេះ ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានអំពាវនាវដល់មន្រ្តីដឹកនាំគ្រប់អង្គភាព លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនីត្រូវចូលរួមអនុវត្ត វិធានការការពារជំងឺឆ្លងកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួនបំផុត៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner