រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅតែបន្តជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនជាប់ជាប្រចាំ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងីទី២០ ខែកុម្ភៈឆ្នាំ២០២២នេះ លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ក្នុងនាមឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក សាន់ យូ បានជួយឧបត្ថម្ភ ថ្ម ចាក់ក្រាលផ្លូវដែលមានទឹកដក់ ជូនប្រជាពលរដ្ឋក្នុងឃុំ ងាយស្រួលធ្វើដំណើរ។ ជួយថវិកាចំនួន ២០០ដុល្លារ សម្រាប់ការសាងសង់ជណ្ដើរឡើងនៅសាលាបឋមសិក្សាភូមិផ្លូវទូក ឧបត្ថម្ភស្បៀងអាហារមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣៣៤គ្រួសារ ដែលនេះជាការផ្ដល់អំណោយជូនលើកទី៥ ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែងយើងនេះ ។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្តបាន លើឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ខេត្ត ស្រុក ឃុំ ភូមិ ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕ ដោយ៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner