មានអ្វីនៅពីក្រោយការជាប់គាំងសេចក្តីប្រកាសព័ត៌មានរបស់ប្រធានអាស៊ាន?
ភូមាជាបន្លាដ៏ស្អិត និងជាចំណងដ៏ក្រាស់មួយដែលបង្ខំឱ្យកម្ពុជាត្រូវសម្រេចចិត្តដកឬស្រាយចេញ។ សេចក្ដីព្រាងនៃសេចក្តីប្រកាសព័ត៌មានរបស់ប្រធានអាស៊ានពាក់ព័ន្ធទៅនឹងភូមាបានធ្វើឱ្យកម្ពុជាគិតច្រើន ម្ខាងជាគ្រួសារធំអាស៊ាន៩ ជាមួយសហគមន៍អន្តរជាតិ និងម្ខាងទៀតជាចំណងការទូតនិងបេសកកម្មប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងនាមប្រធានអាស៊ានដែលត្រូវធ្វើការមួយឆ្នាំពេញជាមួយ។
ភូមាមិនសប្បាយចិត្តសោះឡើយ នៅពេលដែលអាស៊ានគ្នាឯងព្រួតគ្នាសរសេរជាលាយលក្ខណ៍អក្សរឱ្យរបបយោធាភូមាដឹកនាំដោយលោក Ming Ang Hlaing គួរធ្វើនេះ គួរធ្វើនោះជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ានរហូតដល់ស្នើឱ្យកម្ពុជាលុបចោលស្ទើរទាំងអស់។ នេះហើយជាវគ្គមួយនៃបទចម្រៀង “ចាហួយ និងសង់ខ្យា យកនាងនេះ ចោលនាងនោះ ធ្វើម៉េចទៅចឹ?”។
ទីបំផុត កម្ពុជាដើរលើផ្លូវកណ្តាលមួយដោយសម្រេចចិត្តមិនលុបឡើយ គ្រាន់តែកែសម្រួលពាក្យពេចន៍ខ្លះ។ នេះហើយជាការទូតទន់ភ្លន់ និងឈ្លាសវៃមួយរបស់កម្ពុជានៅដើមឆ្នាំ២០២២។
https://www.facebook.com/109417220955491/posts/417914410105769/?d=n
✍🏽- ពុយ គា