អំរែករបស់កម្ពុជាឆ្នាំ២០២២

អត្ថបទដោយ៖
AMS OneMinute

តាំងពីមួយឆ្នាំមុនម្លេះ កម្ពុជាបានត្រៀមបញ្ជីការងារដែលត្រូវធ្វើ និងត្រូវរែកពន់។ ក្រោយទទូលតួនាទីជាប្រធានអាស៊ានបាន៧ថ្ងៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសភូមា ជាបេសកកម្ម “បើកបំពង់លូដែលស្ទះក្រោយពីទឹកលែងហូរអស់ជាច្រើនខែ”។

យ៉ាងណាក៏ដោយ កម្ពុជាពុំអាចគេចចេញពីបញ្ហាធំៗនិងបញ្ហាប្រឈមនៅឡើយទេនោះគឺ៖ ជំងឺរាតត្បាតកូវីដ១៩ ឥទ្ធិពលភូមិសាស្រ្តនយោបាយនៃគូប្រជែងរបស់មហាអំណាចពីរ (ចិន និងអាមេរិក) វិបត្តិតភាគនៅភូមា ជម្លោះតជំនាន់នៅសមុទ្រចិនខាងត្បូង និងចុងក្រោយបញ្ហាប្រឈមផ្ទៃក្នុងរបស់អាស៊ានខ្លួនឯង។ របៀបវារៈទាំងអស់នេះនឹងធ្វើឱ្យកៅអីប្រធានអាស៊ានរវល់រហូត។

សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជោគជ័យធំនៃប្រធានអាស៊ានរបស់លោកប្រហែលនឹងត្រូវបានកំណត់ដោយបញ្ហាធំៗមួយចំនួន៖ បើមានវឌ្ឍនភាពវិជ្ជមាននៃវិបត្តិនៅភូមា ការចរចាក្រមប្រតិបត្តិ (CoC) នៅសមុទ្រចិនខាងត្បូងត្រូវបានបញ្ចប់ និងការវិវត្តជាវិជ្ជមាននៃទស្សនវិស័យអាស៊ានសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិក (ASEAN Outlook on Indo-Pacific)។

ដកស្រង់ពីរឿងក្រៅឆាក៖ កិច្ចប្រជុំអាស៊ានមានអ្វីប្លែក?

✍🏽- ពុយ គា

ads banner