គិតត្រឹមព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១៨.៨លាននាក់ និងស្លា ប់៣២.០ម៉ឺននាក់
អត្ថបទដោយ៖
ឈឹម សុផល
កម្ពុជា៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ ១៨,៨លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,០ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,១៤៩,០២១នាក់ (ស្លាប់ ១៤៦,២០២នាក់)
- ហ្វីលីពីន ឆ្លងចំនួន ៣,៦៥០,៧៤៨នាក់ (ស្លាប់ ៥៥,៦០៧នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,១៩៤,៨៤៨នាក់ (ស្លាប់ ៣២,៣១០នាក់)
- ថៃ ឆ្លងចំនួន ២,៦៩៣,៣៦២នាក់ (ស្លាប់ ២២,៥៩៧នាក់)
- វៀតណាម ឆ្លងចំនួន ២,៦៨៥,៤៦៣នាក់ (ស្លាប់ ៣៩,៣៥៨នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៦២,៣៦៤នាក់ (ស្លាប់ ១៩,៣២៧នាក់)
- សិង្ហបុរី ឆ្លងចំនួន ៥៧៦,៣៥៥នាក់ (ស្លាប់ ៩៤១នាក់)
- ទ្បាវ ឆ្លងចំនួន ១៤០,៨៨៩នាក់ (ស្លាប់ ៦០៨នាក់)
- កម្ពុជា ឆ្លងចំនួន ១២៥,៧៥៣នាក់ (ស្លាប់ ៣,០១៥នាក់)
- ព្រុយណេ ឆ្លងចំនួន ៣២,៥១៣នាក់ (ស្លាប់ ១០៩នាក់) ៕ ប្រភព៖ គេហទំព័រ WORLDOMETER


ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។