អំណោយ ឧកញ៉ា ឡូវ ហ៊ឺង ជាផ្លូវលំក្រាលដី០១ខ្សែប្រវែង១២៦២ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ៥៥០០ដុល្លា បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការ

នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកុម្ភះ ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តខ្ទឹង ស្ថិតក្នុងភូមិខ្ទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ស៊ីម គង់ អភិបាលនៃគណះអភិបាលស្រុកស្រីសន្ធរ និង លោក ចាស់ ជឿន មេឃុំទងត្រឡាច និងតំណាងឧកញ៉ា ឡូវ ហ៊ឺង និងប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ បានចូលរួមពិធីប្រកាសបើកការដ្ឋានសាងសង់ផ្លូវលំក្រាលដី០១ខ្សែប្រវែង១២៦២ម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ៥៥០០ដុល្លា បានសម្រេចប្រកាសបើកដ្ឋានសាងសង់នាពេលនេះ។ លោកមេឃុំ ចាស់ ជឿន តំណាង ឧកញ៉ា ឡូវ ហ៊ឺង បានលើកឡើងនូវសេចក្តីរាយការណ៍ថា សាលាបឋមសិក្សាខ្ទឹង០១ខ្នង៥បន្ទប់ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបបានកសាងរួចរាល់ហើយជាស្ថាពរ និងបានផ្តល់អោយឧកាសអោយ ក្មួយៗសិស្សានុសិស្សបានចូលរៀនជាស្ថាពរហើយ ម៉្យាងវិញទៀតក៍សំណូមពរដល់ មាតា បិតាឬអាណាព្យាបាលសិស្ស មេត្តាបញ្ជូនកូនចៅដែលគ្រប់អាយុដល់វ័យសិក្សាអោយមកចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា ។ លោក ស៊ីម គង់អភិបាលនៃគណះអភិបាលស្រុកស្រីសន្ធរ បានលើកឡើងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ទៅលើសមិទ្ធិផលថ្មីៗជាច្រើនបានស្ថាបនាកើតឡើងនៅក្នុងឃុំទងត្រឡាច លើសពីនេះទៀត ផ្លូវលំក្រាលដី០១ខ្សែប្រវែង១២៦២ម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ៥៥០០ដុល្លា ដែលឧបត្ថម្ភថវិកាដោយ ឧកញ៉ា ឡូហ៊ឺង បានសម្រេចប្រកាសបើកការដ្ឋានសាងសង់នាថ្ងៃនេះ ដែលជាសមិទ្ធិផលថ្មីបន្ថែមមួយទៀតនៅក្នុងឃុំទងត្រឡាចផងដែរ ។ លោក ស៊ីម គង់ បានមានប្រសាសន៍បន្ថែមទៀតថា តាមរយៈការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយប្រជាពលរដ្ធ និងអ្នកដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរគុណសន្តិភាព” ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី គឺនឹងធ្វើអោយប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។ មានសន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។ជាចុងក្រោយ លោក ស៊ីម គង់ បានសំណូមពរអោយប្រជាពលរដ្ឋក្នុងឃុំទងត្រឡាចទាំងអស់ចូលរួមថែររក្សា និងការពារសមិទ្ធិផលដែលបានកសាងស្ថាបនាឡើង ដើម្បីទុកសម្រាប់ការប្រើប្រាស់អោយបានយូរអង្វែងផង និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ អំណោយរបស់ ឧកញ៉ា ឡូវ ហ៊ឺង ផ្តល់ជូនប្រជាពលរដ្ឋភូមិខ្ទឹង ប្រមាណ២០០គ្រួសារ ក្នុងមួយៗគ្រួសារ ទទួលបានក្រម៉ាមួយនិងថវិកា១ម៉ឺនរៀលផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner