ថ្ងៃនេះ! អូស្ត្រាលីមានជើងហោះហើរអន្តរជាតិវិញហើយ

អូស្ត្រាលី នាថ្ងៃចន្ទនេះ បានបើកព្រំដែនអន្តរជាតិឡើងវិញ សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងរួច ក្រោយពេលបិទជិត ២ឆ្នាំ។ ទីភ្នាក់ងារសារព័ត៌មាន CNA បានចេញផ្សាយថា ជើងហោះហើរអន្តរជាតិជាង ៥០ជើងនឹងត្រូវទៅដល់ប្រទេសអូស្ត្រាលី ក្នុងថ្ងៃទី២១ កុម្ភៈនេះ ក្នុងនោះ ក្រុងស៊ីតនី នឹងទទួល ២៧ជើងហោះហើរ ច្រើនជាងគេ ខណៈដែលផ្នែកទេសចរណ៍អូស្ត្រាលីព្យាយាមស្រោចស្រង់ឡើងវិញ ក្រោយពេលទទួលរងគ្រោះធ្ងន់ធ្ងរព្រោះការរឹតបន្តឹងបង្ការទប់ស្កាត់កូវីដ។

ទេសចរណ៍គឺជាឧស្សាហកម្មដ៏ធំមួយរបស់អូស្ត្រាលី ក្នុងនោះ មានតម្លៃប្រចាំឆ្នាំ ប្រមាណ ៤៣ពាន់លានដុល្លារអាមេរិក និងផ្តល់ការងារប្រមាណ ៥ភាគរយនៃកម្លាំងការងារសរុបក្នុងប្រទែស។ ប៉ុន្តែវិស័យនេះត្រូវបានវាយប្រហារខ្លាំង ក្រោយពេលអូស្ត្រាលីបិទព្រំដែន ព្រោះកូវីដ កាលពីខែមីនា ២០២២។

អូស្ត្រាលីមានអ្នកកើតកូវីដ ប្រមាណ ២.៧លាននាក់ ហើយ ស្លាប់វិញជិត ៥ពាន់នាក់។ យប់មិញ អូស្ត្រាលីប្រកាសថា មានវិជ្ជមានថ្មីជាង ១ម៉ឺននាក់ ស្លាប់ ១៧នាក់ទៀត ក្នុងពេលប្រមាណ ២៤ម៉ោងចុងក្រោយ ៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner