ត្រឹម១ថ្ងៃ! វៀតណាមវិជ្ជមានថ្មី ៤៧២០០នាក់

វៀតណាមមានកូវីដ ៤៧២០០នាក់ទៀត កាលពីម្សិលមិញ ជាចំនួនឆ្លងប្រចាំថ្ងៃហក់ឡើង ក្នុងកំណត់ត្រាពុំធ្លាប់មានថ្មីទៀត សម្រាប់ប្រទេសនេះ ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម Vietnamnews ។

វៀតណាមក៏បានប្រកាសពីការស្លាប់មនុស្សព្រោះជំងឺកូវីដចំនួន ៧៨នាក់បន្ថែមទៀតដែរ កាលពីថ្ងៃទី២០ កុម្ភៈ ។
គិតត្រឹមយប់ថ្ងៃទី២០ កុម្ភៈ វៀតណាមមានមនុស្សឆ្លងកូវីដ កើនដល់ ២,៧៨៧,៤៩៣នាក់ ស្លាប់កើនដល់ ៣៩៥០១នាក់។

វៀតណាមចាក់វ៉ាក់សាំងជិត ១៩១.៤លានដូសហើយ គិតត្រឹមម្សិលមិញ ក្នុងនោះ ប្រជាជនជាង ៧៥.៣លាននាក់បានចាក់វ៉ាក់សាំងពេញលេញ ៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner