កងទ័ពមួកខៀវកម្ពុជា ដែលត្រូវប្តូរវេនចំនួន ២១៩នាក់ បានចេញទៅបំពេញបេសកកម្ម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា កម្ពុជា បានបន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនចំនួន ២១៩នាក់ (ស្ត្រីចំនួន២៣នាក់) ចេញទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ កងទ័ពមួកខៀវកម្ពុជាទាំងអស់ បានចេញដំណើរតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរលៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងទៀតថា នេះឆ្នាំទី៨ហើយ ដែលកម្ពុជា បានបញ្ជូនកម្លាំងទៅបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងវិស្វកម្មពហុជំនាញលេខ៤៣២ ទទួលបានទំនុកចិត្ត និងភារកិច្ចពី អ.ស.ប ក្នុងការចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនប្រទេសដែលរងដោយជម្លោះដូចបណ្តាកងមុនៗដែរ។

សូមជម្រាបថា កម្ពុជា បានបញ្ជូនកងទ័ពមួកខៀវប្តូរវេនទៅកាន់ប្រទេសជាច្រើន ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ ខណៈអំឡុងឆ្នាំ១៩៩២ អង្គការសហប្រជាជាតិ បញ្ជូនទាហានមួកខៀវច្រើនជាតិសាសន៍ មករៀបចំសន្តិសុខ និងការបោះឆ្នោតនៅកម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner