រដ្ឋមន្រ្តីក្រសួងអប់រំដឹកនាំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២

ភ្នំពេញ៖កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាអញ្ជើញចូលរួុម។

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានចាប់ ផ្តើមជាផ្លូវការជាមួយនឹងវគ្គជម្រុះជុំទី១ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៩-២០ និងថ្ងៃ២៦-២៧ ខែកុម្ភៈដោយ មានបេក្ខជន បេក្ខនារីតំណាង ៣២ វិទ្យាល័យ មកពីរាជធានី ខេត្តទាំង២៥ ចូលរួមធ្វើការប្រកួតជម្រុះយក ១៦ វិទ្យាល័យ ដើម្បីបន្តទៅវគ្គបន្ទាប់។

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ រៀបចំ ឡើង ក្នុងគោលបំណងជំរុញ និងបណ្តុះយុវសិស្សឱ្យមាន បំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការវិភាគបែប ស៊ីជម្រៅ ការបញ្ចេញមតិប្រកបដោយមូលដ្ឋាន ព័ត៌មាន ច្បាស់លាស់ និងបំណិនឌីជីថល៕ដោយៈរ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner