ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសជាថ្មីម្តងទៀត គាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត

ខេត្តសៀមរាប ៖ នៅក្នុងជំនួបជាមួយរចនាសម្ព័ន្ធនៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី តាងនាមឲ្យក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស បានប្រកាសជាថ្មីម្តងទៀត គាំទ្រដល់បេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ដោយក្នុងនោះឯកឧត្តមបានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាឥស្សរជន ដែលមានចំណេះដឹង និងបទពិសោធន៏គ្រប់គ្រាន់ក្នុងការដឹកនាំ និងថែមទាំងមានសណ្តានចិត្តចេះស្រលាញ់បងប្អូន និងប្រជាពលរដ្ឋ ដោយហ៊ានលះបង់នូវការនឿយហត់ និងសុភមង្គលផ្ទាល់ខ្លួនគ្រប់បែបយ៉ាង ក្នុងបុព្វហេតុទាំងនេះ ៕ ប្រភព ៖ ស.ស.យ.ក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner