លោក វ្ល៉ាឌីមៀ ពូទីន៖ សហរដ្ឋអាមេរិក និងសមាជិកអង្គការ ណាតូមិនទាន់មានឆន្ទៈទទួលយកការទាមទារផ្នែកសន្តិសុខរបស់រុស្ស៊ីនៅឡើយទេ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះ បញ្ជាក់ ថា សហរដ្ឋអាមេរិក និងប្រទេសសមាជិកអង្គការណាតូផ្សេង ទៀតមិនទាន់មានឆន្ទៈ ក្នុងការទទួលយកការទាមទារ សន្តិសុខ សំខាន់ៗរបស់ប្រទេសលោកឱ្យបានគ្រប់គ្រាន់ នៅ ឡើយ ទេ។ លោកបាននិយាយបែបនេះ បន្ទាប់ពីជួប ពិភាក្សា ជាមួយសមភាគីបេឡារូសលោក Alexander Lukashenko ។

លោក ពូទីន បន្ថែមថា តបតាមសំណើរបស់សមភាគី បេឡារូស លោកបានប្រាប់លោក Lukashenko អំពី ទំនាក់ទំនងចុងក្រោយបំផុតជាមួយមេដឹកនាំនៃរដ្ឋលោកខាងលិច ស្តីពីការធានាសន្តិសុខរយៈពេលវែង និងស្របច្បាប់ សម្រាប់ ប្រទេសរុស្ស៊ីពីសំណាក់អាមេរិក និងអង្គការណាតូ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ ថ្មីៗនេះដែរថា លោក ពូទីន បាននិយាយថា លោកបានចាត់ ទុក ថា វាជារឿងធម្មតាទេដែលសម្ព័ន្ធមិត្តបេឡារូស ក៏មានការ ព្រួយ បារម្ភអំពីបញ្ហានេះដែរ។

មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា យើងបានត្រៀមខ្លួនរួច ជាស្រេច ដើម្បីឆ្ពោះទៅរកផ្លូវចរចាក្នុងលក្ខខណ្ឌថា បញ្ហា ទាំងអស់នឹងត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ ដោយមិន បំបែកចេញពីសំណើសំខាន់ៗរបស់រុស្ស៊ី ដែលការអនុវត្ត គឺជាអាទិភាពកំពូលសម្រាប់យើង៕
ប្រភព៖ CGTN ប្រែសម្រួលដោយៈ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner