រងចាំមើលថាតើក្លឹបអ្នកមានបារាំង PSG ត្រៀមកីឡាករណាជំនួស Mbappe

ក្លិប Paris Saint-Germain បានត្រៀមខ្សែប្រយុទ្ធថ្មី ជំនួស Kylian Mbappe ដែលចាកចេញពេលផុតកិច្ចសន្យា នៅដំណាច់រដូវកាលនេះ ខណៈការព្រមព្រៀងកិច្ចសន្យាថ្មី ហាក់ពុំមានអ្វីរីកចម្រើនឡើយ ។ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ធ្លាប់បង្ហាញអារម្មណ៍ចង់ផ្ទេរទៅចូលរួម Real Madrid នៅរដូវកាលក្រោយ បើទោះបីមានការស្នើសុំពីថ្នាក់ដឹកនាំ នៅប្រទេសបារាំងក៏ដោយ ។

កត្តានេះបានធ្វើអោយក្លឹវប Paris Saint-Germain បានត្រៀមខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងម្នាក់ គឺកីឡាករ Amine Gouiri របស់ក្លិប Nice ។ ប៉ុន្តែអ្វីមិនកើតនៅឡើយទេ ដោយត្រូវរង់ចាំការសម្រេច របស់ Mbappe ទើបក្លិបអ្នកមានមួយនេះ ដាក់សំណើផ្ទេរ Gouiri ពីក្លិប Nice ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner