លោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកា នៃអគ្គនាយកដ្ឋានយុវជនដឹកនាំកិច្ចប្រជុំជាមួយឧត្តមមន្ត្រីយុវជនអាស៊ាន ដើម្បីផ្សព្វផ្សាយ និងពិភាក្សាលើគំនិតផ្តួចផ្តើមស្តីពីឆ្នាំនៃយុវជនអាស៊ាន និងព្រឹត្តិការណ៍អមចំនួន៤

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំជាមួយឧត្តមមន្ត្រីយុវជនអាស៊ាន ត្រូវបានរៀបចំឡើងដោយក្រុមការងារឧត្តមមន្ត្រីយុវជនកម្ពុជា សហការជាមួយលេខាធិការដ្ឋានអាស៊ាន ក្នុងគោលបំណងផ្សព្វផ្សាយ និងពិភាក្សាលើគំនិតផ្តួចផ្តើមស្តីពីឆ្នាំនៃយុវជនអាស៊ាន និងព្រឹត្តិការណ៍អមចំនួន៤ រួមមាន៖

១.កិច្ចសន្ទនាយុវជនអាស៊ានលើកទី១
២.ការប្រកួតប្រជែងវីដេអូយុវជនអាស៊ានលើកទី៦
៣. ការប្រកួតប្រជែងរូបភាពយុវជនអាស៊ាន
៤. ការជជែកដេញដោលយុវជនអាស៊ាន។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោកជំទាវ ស្រូយ សុជាតិ អគ្គនាយិកា នៃអគ្គនាយកដ្ឋានយុវជន រួមជាមួយវត្តមានចូលរួមរបស់ក្រុមការងារ ឧត្តមមន្ដ្រីយុវជនមកពីប្រទេសក្នុងតំបន់អាស៊ាន ជាច្រើនរូប ។ ជាលទ្ធផលក្រុមការងារឧត្តមមន្ត្រីយុវជនអាស៊ានបានអបអរសារទរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើម និងព្រឹត្តិការណ៍អមដែលស្នើឡើងដោយឧត្តមមន្ត្រីយុវជនកម្ពុជា ផ្តល់ឱកាសដល់យុវជនអាស៊ានអភិវឌ្ឍសមត្ថភាព និងធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner