ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារប្រទេសបារំាង និងអ៊ីតាលី បណ្តាលឲ្យមនុស្ស០៩នាក់ស្លាប់

បារំាង៖ ជនរងគ្រោះ០៩នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងខ្លាំងបានវាយប្រហារតំបន់ឆ្នេរតាមបណ្តោយទន្លេ រីវើរ៉ា របស់ប្រទេសបារាំង និង អ៊ីតាលី ដោយធ្វើឱ្យអ្នកដំណើរជាប់នៅក្នុងរថយន្តរបស់ពួកគេ និង បង្កជាទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសក្រិក ។

នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ផ្លូវមួយចំនួននៅតែបិទនៅតាមបណ្តោយដងទន្លេ រីវើរ៉ា របស់បារាំង ហើយទឹកទន្លេនៅតែបន្តកើនឡើងនៅអ៊ីតាលី បន្ទាប់ពីទឹកជំនន់កាលពីចុងសប្តាហ៍កន្លងទៅ ។

សូមរំលឹកថា ទីក្រុង Venice របស់អ៊ីតាលីត្រូវបានទឹកភ្លៀងជន់លិចរហូតដល់ទៅ ៨០ភាគរយកាលពីពេលថ្មីៗកន្លងទៅនេះ ហើយក្រុមមន្ត្រីអ៊ីតាលីមួយចំនួនបានអះអាងថា វិបត្តិទឹកជំនន់នេះ គឺបង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុសកលលោក ដែលនាំទៅរកបាតុភូតទឹកជោរកាន់តែអាក្រក់ឡើង ។ វាជាឧទាហរណ៍ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសអ៊ីតាលី ដែលស្ថិតជាប់សមុទ្រ មេឌីទែរ៉ាណេ ហើយទឹកជំនន់នេះ គឺអាក្រក់បំផុតមិនធ្លាប់កើតមានឡើយក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner