សភាអង់គ្លេសគ្រោងកោះប្រជុំគ្នាឡើងវិញនៅចុងឆ្នំានេះ ក្រោយការបោះឆ្នោតសកល

អង់គ្លេស៖ សភាអង់គ្លេសនឹងត្រូវកោះប្រជុំគ្នាឡើងវិញ នៅថ្ងៃទី១៧ ខែធ្នូ ក្រោយការបោះឆ្នោតសកល ហើយបើសិនជាលោក Boris Johnson នៅតែអាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី នោះពិធីថ្លែងសុន្ទរកថារបស់ព្រះមហាក្សត្រី Elizabeth II នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូខាងមុខ ។

ការិយាល័យរដ្ឋាភិបាលលោក Johnson បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា បើសិនជារដ្ឋាភិបាលត្រូវផ្លាស់ប្ដូរមេដឹកនាំ ក្រោយការបោះឆ្នោតសកលនៅថ្ងៃទី១២ ខែធ្នូ នោះគម្រោងខាងលើ អាចនឹងត្រូវប្ដូរ ។

បច្ចុប្បន្ន អង់គ្លេសកំពុងរៀបចំការបោះឆ្នោតមុនអាណត្តិ ដែលនឹងត្រូវធ្វើឡើងមុនកាលកំណត់បីឆ្នាំ ដោយសារតែសភាអង់គ្លេសមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit ។
ប៉ុន្តែកន្លងមក លោក Boris Johnson ធ្លាប់បានសន្យាថា នៅមុនបុណ្យណូអែល លោកនឹងបង្ហាញសភានូវច្បាប់ដ៏ចំាបាច់មួយ ពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀង Brexit ដែលលោកបានព្រមព្រៀងជាមួយសហភាពអឺរ៉ុប ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner