លោក វ៉ាង យី ថ្លែងថា ទីក្រុងហុងកុងនៅតែជាផ្នែកមួយរបស់ប្រទេសចិន បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ
អត្ថបទដោយ៖
Kien Sereyvuth
ចិន៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានថ្លែងអះអាងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុននាថ្ងៃចន្ទនេះថា ទីក្រុងហុងកុង គឺជាផ្នែកមួយរបស់ប្រទេសចិន បើទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ។
ការអះអាងរបស់ប្រមុខការទូតចិនបែបនេះ បានកើតមានឡើងបន្ទាប់ពីបេក្ខជនមាននិន្នាការរកលទ្ធិប្រជាធិបតេយ្យបានទទួលសំឡេងឆ្នោតយ៉ាងលើសលុប នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុក ។
ទាក់ទិនទៅនឹងការបោះឆ្នោតនេះ លោក វ៉ាង យី បានលើកឡើងថា លទ្ធផលការបោះឆ្នោតនេះ មិនមែនជាលទ្ធផលចុងក្រោយនៅឡើយទេ ហើយត្រូវរង់ចាំមើលលទ្ធផលចុងក្រោយសិន ។ ទន្ទឹមគ្នា លោក វ៉ាង យី បានសង្កត់ធ្ងន់ទៀតថា រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញវិបុលភាព និងស្ថិរភាពទីក្រុងហុងកុង នឹងមិនទទួលបានជោគជ័យអ្វីឡើយ ៕ធ.ដ