តួលេខចាក់វ៉ាក់សាំងទូទាំងប្រទេសបានកើនជាង៩០ភាគរយ (Video Inside)

តួលេខអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេស បានកើនជាង៩០ភាគរយហើយ ក្រោយភាពស្ទុះស្ទាររបស់មនុស្សជា ច្រើនក្រោយការឃើញតួលេខឆ្លងកាន់តែកើនឡើង។ ដោយឡែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ត្រូវគេកត់សម្គាល់ថា ក៏មានចំនួនកើនឡើងជាងកាលពីម្សិលមិញផងដែរទន្ទឹមនឹងសេចក្តីអំពាវនាវរបស់ក្រសួង សុខាភិបាលនិងរាជរដ្ឋាភិបាល។

យោងតាមក្រសួងសុខាភិបាល ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ តួលេខ អ្នកចាក់វ៉ាក់សាំងដូសទី៤ មានចំនួន ២ម៉ឺន ៤ពាន់ ៥៩៣នាក់ ដែលជាតួលេខចាក់ច្រើនជាងម្សិលមិញ។ កាលពីម្សិលមិញ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ មានចំនួនតែ ២ម៉ឺន៩៦៦នាក់។

នៅថ្ងៃនេះផងដែរ តួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៣ថ្ងៃនេះ មានចំនួនច្រើនដល់ ៩ម៉ឺន ៣ពាន់ ៣០៥នាក់ ដែលកើនឡើងចំនួន ៣ម៉ឺន ៦ពាន់ ៩៤៩នាក់។ កាលពីម្សិលមិញតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ មានចំនួនតែ ៥ម៉ឺន៦ពាន់ ៣៥៦នាក់នោះទេ។ គិតត្រឹមថ្ងៃនេះ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ទើបតែបានសរុបចំនួន ៦លាន ៤៧ម៉ឺន ៥ពាន់ ២៨២នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ រយៈពេល៤១ថ្ងៃកន្លងមកនេះ ទើបបានចំនួន ៨៥ម៉ឺន ៨ពាន់ ៧៣៩ នាក់តែប៉ុណ្ណោះ ។

កម្ពុជាក្នុងចំណោមពលរដ្ឋ ១៦លាននាក់, ការចាក់វ៉ាក់សាំងទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានសម្រេច ៩០,០១ភាគរយហើយ ដែលស្មើនឹង ១៤លាន ៤០ម៉ឺន ១ពាន់ ៨៣៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner