ក្រសួងសុខាភិបាលព្រមានការដាក់ទោសលើអ្នកធ្វើអាជីវកម្មហួសហេតុថ្នាំពេទ្យបង្ការកូវីដ១៩ (Video Inside)

ការធ្វើអាជីវកម្មហួសហេតុលើគ្រឿងបរិក្ខានិងថ្នាំពេទ្យបង្ការការឆ្លងកូវីដ១៩ នឹងត្រូវប្រឈមការផ្តន្ទាទោសតាម ច្បាប់។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានចេញសារសម្លេងព្រមាននៅថ្ងៃទី២៣កុម្ភៈ នេះទន្ទឹមនឹងសេចក្តីរាយការណ៍ជុំវិញតម្រូវការខ្លាំងក្លារបស់មនុស្សមួយចំនួនដែលបានឈរតម្រង់ជួយនៅតាមគ្លីនីកឯកជនមួយចំនួនដើម្បីទិញថ្នាំព្យាបាលជម្ងឺឆ្លងរាតត្បាតនេះ ប៉ុន្តែក្នុងនោះកន្លែងលក់ខ្លះ ត្រូវគេនិយាយថា បានឆ្លៀតតម្លើងថ្លៃលើទំនិញសម្រាប់ព្យាបាលនេះ។

សេចក្តីរាយការណ៍បានបង្ហាញថាតាមកន្លែងលក់ខ្លះ, ពលរដ្ឋដែលត្រូវការថ្នាំព្យាបាល ត្រូវគេប្រាប់ឱ្យទិញថ្នាំ ដែលមិនមែនជាឱសថដែលក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យប្រើប្រាស់នោះឡើយ។ លោកស្រីរដ្ឋលេខាធិ ការ ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ការដាស់តឿនដល់ពលរដ្ឋក្នុងសារសម្លេងជាបន្តយ៉ាងនេះ។

កម្ពុជាដែលបានទើបបានបើកដំណើរការប្រទេសជាតិសាឡើងវិញ បាននិងកំពុងរងការឆ្លងនឹងវីរុសបំប្លែងថ្មី អូ មីក្រុងដែលក្នុងរយៈពេលជិត២ខែមកនេះ វីរុសអូមីក្រុង បានឆ្លងលើពលរដ្ឋចំនួនជាង៦ពាន់នាក់ហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner