ការស្លាប់ដោយជំងឺកូវីដ១៩ បានឈានដល់ថ្ងៃទី៤ (Video Inside)

កម្ពុជាក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដម្នាក់ទៀត ដែលជាករណីស្លាប់ បន្តបន្ទាប់ជាប់គ្នារយៈពេល៤ថ្ងៃមកហើយ។ យោងតាមក្រសួងសុខាភិបាល, ករណីស្លាប់៤ថ្ងៃជាប់គ្នាមកនេះ មានចំនួន៨នាក់ហើយ។ តួលេខមនុស្សស្លាប់ដោយសារកូវីដ១៩ បានកើនឡើងដល់ចំនួន៣ពាន់២៣នាក់ គិតត្រឹមថ្ងៃទី២៣កុម្ភៈ។

ការឆ្លងថ្មីនៅថ្ងៃនេះវិញ មានចំនួន៥៥៨ករណី ដែលជាតួលេខថយចុះ ៤០ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ក្នុងចំណោមតួលេខឆ្លង ៥៥៨ករណីដែលជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង, ការឆ្លង ចូលក្នុងសហគមន៍មានចំនួន៥៥៤ករណី, ចំណែក៤ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស។

កម្ពុជាគិត ត្រឹមថ្ងៃទី២៣ខែកុម្ភ: ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១២ម៉ឺន ៨ពាន់១៣៣ករណី, ការព្យាបាលជាសះស្បើយមានចំនួន១២ម៉ឺន១ពាន់៥៥៣នាក់ដោយរាប់បញ្ចូលទាំងការព្យាបាលជាសះស្បើយ ថ្ងៃនេះចំនួន៤២៨នាក់ថែមទៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner