ប្រធានគណបក្សអនាគតជាតិ បោះបង់បក្សដែលបង្កើតដោយចូលរួមជាមួយគណបក្សភ្លើងទៀន (Video Inside)

ប្រធានគណបក្សអនាគតជាតិ លោក ឃឹម ឡាក់គី ត្រូវបានគេរាយការណ៍ថា បានបញ្ជាក់ការចូលរួមរបស់ ខ្លួនជាមួយនឹងគណបក្ស ភ្លើងទៀន ខណៈការបោះឆ្នោតឃុំនិងសង្កាត់នឹងមកដល់រយៈពេល១០២ថ្ងៃខាង មុខនេះ។ លោកឃឹម ឡាក់គី គឺជាអតីត​តំណាងរាស្ត្រ​គណបក្សសង្ក្រោះជាតិ។

ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានគេដកស្រង់សម្តីដែលបញ្ជាក់ប្រាប់សារព័ត៌មាន ក្នុងស្រុកថា លោក ឡាក់​គី ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​បណ្តោះអាសន្ន នៃ​ក្រុមការងារ​គណបក្ស​ខេត្តកណ្តាល​។

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភក្តិ បានថ្លែងរួចមកហើយថាគណបក្សអនាគតជាតិរបស់ លោក ឃឹម ឡាក់គី នឹងត្រូវរលាយដោយខ្លួនឯង បើសិនជាបោះបង់ចោលកណបក្សនយោបាយរបស់ខ្លួនចូលរួមជា មួយនឹងគណបក្សភ្លើងទៀននោះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner