សម្តេចក្រឡាហោម ស ខេង ដាស់តឿនមន្ត្រីក្រោមបង្គាប់ត្រូវដោះស្រាយបញ្ហាដល់ពលរដ្ឋគ្រប់ពេលវេលា (Video Inside)

សម្តេចក្រឡាហោម ស ខេង បានថ្លែងនៅថ្ងៃម្សិលមិញនេះដាក់ចេញនូវបទបញ្ជាថែរក្សាសុវត្ថិភាពតាមមូលដ្ឋានឱ្យបាន ល្អ ប្រសើរខណៈកម្ពុជាត្រៀមនឹងរៀបចំការបោះឆ្នោតឃុំនិងសង្កាត់នាប្រមាណ៣ខែទៅមុខទៀតនេះ។ ប្រសាសន៍ រប​ស់សម្តេចក្រឡាហោម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣កុម្ភៈក្នុងឳកាសចូលរួបកិច្ចប្រជុំបូកសរុប លទ្ធផលការ ងារឆ្នាំ២០២១ និងការលើក ទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ។

ដំណើរការបោះឆ្នោតឃុំនិងសង្កាត់គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥មិថុនាឆ្នាំ២០២២ដោយនឹងមានការចូលរួមពី គណបក្សនយោបាយជាច្រើន។ គួរបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជានេះ, គណបក្សនយោបាយដែលទទួលស្គាល់ ជាគណបក្សមានសុពលភាពស្របច្បាប់ មានជាង៤០គណបក្ស។

នៅក្នុងកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំដដែលនោះផងទៀត សម្តេចក្រឡាហោម​ ស​ ខេង បានថ្លែងដាស់តឿនមន្ត្រី ក្រោមបង្គាប់មិនត្រូវមានភាពយឺតយ៉ាវក្នុងការជួយដោះស្រាយបញ្ហាពលរដ្ឋតាមមូលដ្ឋាននោះឡើយ។ សម្តេច ក្រឡាហោម ស ខេងដែលជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ភាពយឺតយ៉ាវមិន អាចជួយដោះស្រាយបញ្ហាពលរដ្ឋបានទាន់ពេលវេលា នឹងធ្វើឱ្យពលរដ្ឋមានភាពថ្នាំងថ្នាក់ជាមួយរាជរដ្ឋាភិបាល។

សម្តេចក្រឡាហោម បានថ្លែងដាស់តឿនដល់អាជ្ញាធររាជធានី-ខេត្ត និងថ្នាក់មូលដ្ឋានទាំងអស់ថា គេ ត្រូវតែដោះស្រាយបញ្ហា ឬទុក កង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន ដោយមិនត្រូវខកខានឡើយ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងកត់សម្គាល់ថា តាមរយៈ Facebook របស់សម្ដេចដោយផ្ទាល់ គឺសម្តេច បានទទួលបាននូវសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បីសុំឲ្យសម្ដេចជួយអន្ដរា គមន៍ដោះស្រាយ ហើយសម្ដេច ក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញភ្លាមផងដែរ ដើម្បីស្រាយជូន ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងសង្ស័យខ្លាចក្រែងការដោះស្រាយមន្ត្រីនៅមូលដ្ឋានមិនបានធ្វើឱ្យពលរដ្ឋ មានភាពកក់ក្តៅ ទើបប្រជាពលរដ្ឋបានបញ្ជូនសារនូវកង្វល់ទាំងនោះ មកបណ្តាញសង្គមរបស់សម្តេចនោះវិញ។

សម្ដេចក្រឡាហោម ស ខេង បានប្រាប់មន្ត្រីក្រោមបង្គាប់ទៀតថា សូមឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាព ក្រោម ឱវាទក្រសួងមហាផ្ទៃទាំងអស់ ត្រូវធ្វើទំនាក់ទំនងជាមួយប្រជាពលរដ្ឋនិងជួយដោះស្រាយបញ្ហាពលរដ្ឋ ភ្លាម ចំពោះបញ្ហាណាដែលមិនហួសពីសមត្ថភាពរបស់មន្ត្រីមូលដ្ឋានខ្លួនឯងនោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner