តារាភាពយន្តហូលីវូតបង្ហាញវត្តមានក្នុងតំបន់ប្រាសាទអង្គរ (Video Inside)

តារាភាពយន្តហូលីវូត Angelina Jolie បានបង្ហាញវត្តមានក្នុងតំបន់រមណីយដ្ឋានប្រាសាទអង្គរនៃប្រទេសកម្ពុជា ក្នុងខេត្តសៀមរាបក្នុងរង្វង់ស្ថានភាពដែលកម្ពុជាបានបើកដំណើរការប្រទេសសាឡើងវិញច្រើនខែមកនេះ។

ដំណើររបស់តារាភាពយន្តហូលីវូត Angelina Jolie រវាងពីថ្ងៃទី២០ដល់២១កុម្ភៈក្នុងតំបន់រមណីយដ្ឋានប្រាសាទ អង្គរ ត្រូវគេរាយការណ៍ថាគឺជាដំណើរមកចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រីនេះ គឺជាកម្មវិធីមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំអាពីស សេរ៉េណា និង​ អាពីស ឌ័រសាតា Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ។ កម្មវិធីចិញ្ចឹមឃ្មុំ ដើម្បីស្ត្រី គឺជាការលើកកម្ពស់ចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ តារាភាពយន្តរូបនេះ ធ្លាប់បានឱ្យគេថតដោយស្ថិតនៅ ឈរនឹងថ្កល់ស្ងៀមជាមួយនឹងសត្វឃ្មុំក្នុងរយៈពេលច្រើនរហូតដល់ជិត១៨នាទីដោយមិនមានការទិចដោយសត្វ ឃ្មុំនោះឡើយ។

លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ។ ក្នុងដំណើរ បេសកកម្មនេះ លោកស្រី Angelina Jolie បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្តនិងបានថតរូបជាមួយនឹង ពលរដ្ឋខ្មែរខ្លះទៀត។

ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅកម្ពុជានេះ តារាហូលីវូត Angelina Jolie នៅបានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុង អំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner