កម្ពុជាគ្រោងបង្កើនឋាមពលអគ្គិសនីបន្ថែម២៣៣មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២២ (Video Inside)

កម្ពុជាគ្រោងនឹងបង្កើនឋាមពលអគ្កិសនីយ៉ាងហោច២៣៣មេហ្គាវ៉ាត់បន្ថែមទៀតក្នុងឆ្នាំ២០២២នេះ ខណៈតម្រូវ ការប្រើប្រាស់ភ្លើងនៅមិនទាន់បំរើគោលដៅមួយរយភាគរយឡើយ។ យោងតាមអាជ្ញាធរអគ្គិសនីកម្ពុជា បច្ចុប្បន្ន ឋា​មពលអគ្គិសនីផលិតក្នុងស្រុកមានអានុភាព៣ពាន់៣៣មេហ្គាវ៉ាត់, ចំណែកការនាំចូលមាន៩៨០មេហ្គាវ៉ាត់។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារនៅថ្ងៃទី២៣កុម្ភៈនេះ, អាជ្ញាធរអគ្គិសនីកម្ពុជាបានថ្លែងថា សម្រាប់ផែន ការឆ្នាំ២០២២ គេគ្រោងនឹងដំឡើងថាមពលអគ្គិសនី រហូតដល់ ៣ពាន់១១៦.០២មេហ្គាវ៉ាត់ ខណៈថាមពល អគ្គិសនីនាំចូលពីប្រទេសជិតខាង នឹងបង្កើនឡើងដល់ ១ពាន់១៣០.៧៥មេហ្គាវ៉ាត់។ 

របាយការណ៍បានឱ្យដឹងថា សម្រាប់ប្រភពអគ្គិសនី នាំចូលមកកម្ពុជា គឺរួមមានមកពីប្រទេសថៃ, ប្រទេសវៀត ណាម និងប្រទេសឡាវ។ របាយការណ៍បន្តថា នៅជាមួយគ្នានេះថែមទៀត កម្ពុជាក៏កំពុងសាងសង់រោងចក្រ និងវារីអគ្គិសនី ដើម្បីផលិតអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងស្រុកចំនួន៨កន្លែង ដែលអាចផលិតបានចំនួនជាង ២ពាន់មេហ្គាវ៉ាត់ ខណៈបច្ចុប្បនការតភ្ជាប់បណ្ដាញអគ្គិសនីតាមភូមិសម្រេចបានជិត១០០ភាគរយហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner