ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់ស្តីពីវិបត្តិអ៊ុយក្រែន ខណៈលោក ពូទីន បញ្ជាឱ្យបើកប្រតិបត្តិការយោធា

បរទេស ៖ ស្របពេលភាពតានតឹងរវាងអ៊ុយក្រែន និងរុស្ស៊ីកំពុងឡើងកម្តៅដល់កម្រិតខ្ពស់មួយនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំបន្ទាន់ភ្លាមៗមួយ ស្ថិតក្នុងគោលបំណងធ្វើកិច្ចពិភាក្សាស្តីពីវិបត្តិអ៊ុយក្រែន។

កិច្ចប្រជុំខាងលើនេះបានកើតមានឡើងចំពេលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្កោលទោសសកម្មភាពរបស់រុស្ស៊ី តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រកាសពីការធ្វើប្រតិបត្តិការយោធាពិសេស នៅក្នុងតំបន់ដុនបាស ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ និង លូហាន់ក៍ ដែលរុស្ស៊ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យ។

ការប្រកាសធ្វើប្រតិបត្តិការយោធានៅតំបន់ភាគខាងកើតអ៊ុយក្រែនរបស់លោក ពូទីន ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ ដោយលោក ពូទីន ក៏បានជំរុញឱ្យកងទ័ពអ៊ុយក្រែនទម្លាក់អាវុធសុំចុះចាញ់ផងដែរ៕ ប្រភព៖ CGTN និង CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner