រថយន្តដឹកឆាកតន្ត្រីបើកចុះពីលើស្ពានដាច់ហ្វ្រាំងជ្រុលទៅបុករះសួនផ្ការនឹងរថយន្តមួយគ្រឿងនៅមុខខុនដូរបាលី២ រង ការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងដឹកឆាកតន្ត្រីចុះពីលើស្ពានហ្សងកោះពេជ្រដាច់ហ្វ្រាំងរេចង្កូតបុកសួនផ្កា និងរថយន្តមួយគ្រឿងទៀត នៅមុខខុនដូរបាលី២ រងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ២០នាទីយប់ថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខ ខុនដូបាលី ២ ខាងលិចស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងដឹកឆាកតន្ត្រី ពណ៌សពាក់ស្លាកលេខភ្នំពេញ3C-7469 ធ្វើដំណើរចុះពីលើស្ពានហ្សងកោះពេជ្រ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តដាច់ហ្វ្រាំងរេចង្កូចមកខាងឆ្វេងដៃជ្រុល ទៅបុករះសួនផ្ការ និងរថយន្តកូរ៉ូឡាមួយគ្រឿងទៀតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-0029 ដែលម្ចាស់បើកមកឈប់រង់ចាំដឹកភ្ញៀវក្នុងទិសដៅលិចកើតបណ្តាលឲ្យរងការខូចខាតសួនផ្ការ និងរថយន្តយ៉ាងដំណំ តែមិនគឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីបង្កសូមធ្វើការសម្របសម្រួលជាមួយខាងម្ចាស់ខុនដូ និងរថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner