ឯកឧត្តម គួច ចំរើន៖ “សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម គឺជាគន្លឹះ នៃឱកាសអភិវឌ្ឍន៍ប្រទេសជាតិ”

អត្ថបទដោយ៖
Kien Sereyvuth

គណប្រតិភូរដ្ឋការ៉ែន ប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃ២៥-២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ ក្នុងគោលបំណងស្វែងយល់អំពីដំណើរការវិនិយោគ នៃអ្នកវិនិយោគចិនដែលបាន និងកំពុងសម្រុកមករកស៊ីនៅខេត្តព្រះសីហនុ។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុកាលពីរសៀលថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រតិភូរដ្ឋខារែន នៃសហភាពមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោកស្រី  Name Susanna HlaHla Soe សមាជិកសភា នៃសហភាពមីយ៉ាន់ម៉ា។
លោកស្រីបានបញ្ចាក់ថា៖ នៅMyawaddy របស់មីយ៉ាន់ម៉ា ក៏មានការបោះទុនវិនិយោគលើការសាងសង់អគារពាណិជ្ជកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយក្រុមវិនិយោគិនចិន ស្រដៀងគ្នានឹងស្ថានភាពវិនិយោគ នៅខេត្តព្រះសីហនុដែរ។ ទោះយ៉ាងណា លោកស្រី បានស្នើសុំ អភិបាលខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងការផ្តល់អនុសាសន៍ទាក់ទងនឹងបទពិសោធន៍នៃការវិនិយោគរបស់ជនជាតិចិនក្នុងខេត្តព្រះសីហនុ និងស្វែងយល់ពីបទពិសោធន៍នៃការវិនិយោគរបស់ជនជាតិចិនទាំងនោះផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា៖
ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមគួបផ្សំនឹងទំនាក់ទំនងល្អ និងកត្តាសក្តានុពលផង បានជំរុញឲ្យកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ទទួលឱកាសអភិវឌ្ឍន៍យ៉ាងច្រើនគួរជាទីមោទនៈ។

កត្តាសន្តិសុខ និងការការពារដោយយកច្បាប់ជាគោលគឺចំណុចមិនអាចខ្វះបានដែលធ្វើឲ្យវិនិយោគិន ធុរជន ភ្ញៀវទេសចរ ផ្តល់ទំនុកចិត្តហើយនៅតែសំឡឹងមើលខេត្តព្រះសីហនុ សម្រាប់ជាគោលដៅវិនិយោគរបស់ពួកគេ ស្របពេលរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ជាអាទិភាពបផងក្នុងការស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តឲ្យកាន់តែប្រសើរថែមទៀតដោយបានចមណាយថវិកាជិត៣០០លានដុល្លាអាមេ៉រិកក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឲ្យទៅជាខេត្តដ៏ទាក់ទាញផ្នែកវិនិយោគពហុវិស័យ (ឧស្សាហកម្មនិងទេសចរណ៍) និងជាខេត្តកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់បន្ថែមថាថា៖ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិមួយយ៉ាងសំខាន់ ហើយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្សាន្តតាមឆ្នេរ សមុទ្រ មានកោះដ៏ស្រស់ស្អាត។ ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវគមនាគមន៍ មានទាំងផ្លូវល្បឿនលឿន តភ្ជាប់ខេត្តព្រះសីហនុ ជាមួយរាជធានីភ្នំពេញកមពុងស្ថាបនាដែលនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២២ខាងមុខនេះ
និងធនធានធម្មជាតិដ៏សំបូរបែបទៀតផង។

ក្រៅពីការធ្វើឲ្យប្រសើរឡើងនូវបណ្តាញគមនាគមន៍ដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស និងបរិស្ថាន ការគ្រប់គ្រងណល់រឹងវាវ ថាមពលអគ្គិសនី ទឹកស្អាតផងដែរ
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថានឹងមានការចរចារពាណិជ្ជកម្មសេរីជាមួយប្រទេសចិននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខដើម្បីបើកចំហរឱ្យកាន់តែទូលាយក្នុងការធ្វើពាណិជ្ជកម្ម កាន់តែប្រសើរថែមទៀតរវាងកម្ពុជា-ចិន ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ឱកាសកាន់តែច្រើនដល់កម្ពុជា បន្ថែមលើអ្វីដែលកម្ពុជាសម្រេចបានតាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន៕ធ.ដ

ដោយៈ បក្សី

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner