សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់រួម និងថ្នាំញៀន២កញ្ចប់ធំ នៅស្រុកស្វាយទាប
ស្វាយរៀង៖ កម្លាំងការិយល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន ជានាយការិយាល័យសហការជាមួយកម្លាំងជំនាញស្រុកស្វាយទាប ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែងបានឃាត់ជនសង្ស័យមនុស្សប្រុសស្រី២នាក់រួម និងថ្នាំញៀន២កញ្ចប់ធំ។យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ការឃាត់ខ្លួននេះបាកើកតឡើងកាលពីវេលាម៉ោង១២ៈ០៥នាទីនៅថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០១៩នេះ នៅត្រង់ចំណុចភូមិ ក្បាលថ្នល់ ឃំុ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តទៀតថា៖ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១.មានឈ្មោះ គង់ វ៉ូនភេទ ប្រុសអាយុ ៣៥ឆ្នាំរស់នៅភូមិ ព្រៃតាញ៉យ ឃំុ ខ្សែត្រស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង។ ជនសង្ស័យទី២.ឈ្មោះ យ៉ន ស្រីមំុ ភេទស្រី អាយុ១៩ឆ្នាំរស់នៅភួមិ ពោធិ៍ថ្មី ឃំុ ស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង។
សម្ភារដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ធំសង្ស័យគ្រឿងញៀន, ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង។ ករណីនេះជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕ធ.ដ