ក្រុមហ៊ុនស៊ីធីធីស៊ីខូអិលធីឌី (សាជីវកម្មពាណិជ្ជកម្មថៃថៃ) ហៅកាត់ថា (CTTC Company Limited) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិយោគរួមទៅលើកការកាត់បន្ថយកាកសំណល់សំរាម់ក្នុងខេត្តសៀមរាបមួយក្រុមហ៊ុនពីរ
សៀមរាប៖ ក្រុមហ៊ុនស៊ីធីធីស៊ីខូអិលធីឌី (សាជីវកម្មពាណិជ្ជកម្មថៃថៃ) ហៅកាត់ថា (CTTC Company Limited) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិយោគទៅលើបង្កើតរោងចក្រកែច្នៃដើម្បីកាត់បន្ថយកាកសំណល់សំរាមជិត១០០% នៅក្នុងខេត្តសៀមរាប ជាមួយក្រុមហ៊ុនចំនួនពីររួមមាន៖ ក្រុមហ៊ុន (Siam Pollutech) និង ក្រុមហ៊ុន (Bio Fertilizer) ។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅកាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងសណ្ឋាគារ GZ ព្រីមៀរ ឡាក់សឺរី រ៉េស៊ីដឹន & ស្ប៉ា នៃក្រុងសៀមរាបខេត្តសៀមរាប។ ដោយមានក្រុមហ៊ុន និង អ្នកវិនិយោគទុនជាច្រើននាក់បានអញ្ជើញចូលរួមផងដែរ។
លោក ម៉េង ហួរ អគ្គនាយកក្រុមហ៊ុនស៊ីធីធីស៊ីខូអិលធីឌី (សាជីវកម្មពាណិជ្ជកម្មថៃថៃ) ហៅកាត់ថា (CTTC Company Limited) បានមានប្រសាសន៏ថា៖ យើងជឿជាក់ថា គួរតែមានផែនការដោះស្រាយជាមួយកាកសំណល់ដែលមានលក្ខណៈជាប្រព័ន្ធនិងត្រឹមត្រូវតាមអ្វីដែលយើងអាចធ្វើទៅបាន។ គឺតាមរយៈនៃការបែងចែកផ្នែកខ្លះៗធ្វើឱ្យប្រសើរឡើងជាជីសរីរាង្គនិងផ្នែកដែលពិបាកនិងយកមកប្រើប្រាស់ឲ្យបានយូរដូចជាប្លាស្ទិកនិងស្នោ ដើម្បីបង្កើតឲ្យវាតម្លៃបន្ថែមដោយប្តូរទៅជាឥន្ធនៈជំនួសសម្រាប់ចែកចាយដល់សាធារណជនក្នុងតម្លៃថោកៗ។ រួមទាំងការផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាជនឱ្យយកចិត្តទុកដាក់លើបញ្ហាបរិស្ថានរបស់ពួកគេដោយបំបែកកាកសំណល់ចេញពីប្រភពដើម ដើម្បីជួយកាត់បន្ថយនឹងចូលរួមចំណែករបស់រដ្ឋាភិបាលផងដែរ។ លោក បានបន្តថា៖ បរិមាណកាកសំណល់យើងអាចកាត់បន្ថយដែលត្រូវបានគេបោះចោល ដោយយកវាទៅដុតក្នុងឡសំរាមផងដែរ។ អ្វីដែលសំខាន់នោះគឺវាជួយកាត់បន្ថយនៅផលបះពាល់នៃបរិមាណកាបូនឌីអុកស៊ីតដែលបណ្តាលឱ្យមានការកើនឡើងនៃសីតុណ្ហភាពពិភពលោកដែលគេហៅថាកំដៅនៃភពផែនដីជាដើម។ លោក បានបញ្ជាក់ដោយយល់ឃើញថា៖ ខេត្តសៀមរាប ជាទីក្រុងទេសចរណ៍លំដាប់ពិភពលោក វាមានបរិមាណសំណល់ច្រើន (ប្រមាណជាង៤០០ តោនក្នុងមួយថ្ងៃៗ) ជាលទ្ធផលវិជ្ជមានកាកសំណល់សំរាមច្រើនណាស់ វាបានធ្វើឲ្យមានផលប៉ះពាល់លើបរិស្ថាន និងស្ថានភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ជារួមមាន៖ ផ្ទះកខ្វក់ ទេសភាពមិនស្អាត់ ក្លិនអាក្រក់ និងទីកន្លែងបង្កាត់ពូជដូចជាកណ្តុរកន្លាតនិងរុយជាដើម។ វាក៏ជាប្រភពនៃភ្នាក់ងារបង្កជំងឺដោយផ្ទាល់ដូចជាអាសន្នរោគរាគមួល ជំងឺតេតាណូសជំងឺផ្លូវដង្ហើមបណ្តាលឱ្យមានជាតិពុលពីសំណ,បារថលើដីនិងប្រភពទឹក គឺទឹកកខ្វក់ ទឹកស្អុយ ស្ទះនៃបញ្ហាទឹកជំនន់ដែលជាប្រភពនៃការបំពុលខ្យល និង ធូលីផ្សែងៗ ដែលបណ្តាលពីមកឡដុតនិងធ្វើឱ្យមេតានពីសំរាមកប់យូរមកហើយ។ វាជាការពិតណាស់កាកសំណល់មិនងាយរលួយមួយចំនួនដូចជាពពុះប្លាស្ទិចធ្វើឱ្យកាកសំណល់បះពាល់ដល់បរិស្ថានក៏ធ្វើឱ្យប្រជាជនទទួលរងនូវបញ្ហាសុខភាពយ៉ាងច្រើនផងដែរ។ ជាមួយគ្នានោះ ក្រុមហ៊ុនរបស់លោក គឺមានគម្រោងហើយនឹងបង្កើតរោងចក្រកែច្នែសំរាមមួយនៅក្នុងខេត្តសៀមរាបនេះ ជំហានទី១ក្រុមហ៊ុនរបស់លោកត្រូវចំណាយទុនប្រមាណជាង២លានដុល្លាអាមេរិក សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹងការសាងសង់រោងចក្រកែច្នៃសម្រាម់ឲ្យក្លាយទៅប្រេងឥន្ទន: និងជី សម្រាប់តម្រូវការរបស់សាធារណ:ជនទូទៅលក់ក្នុងតម្លៃសមរម្យ។ ជំហានទី២ នៅពេលដែលក្រុមហ៊ុនបានដំណើរការជាផ្លូវការហើយ ខាងក្រុមហ៊ុនយើងនឹងត្រូវចំណាយដើមទុនប្រមាណជាង ២០ដុល្លាអាមេរិកទៀតសម្រាប់ការផ្គត់ផ្គង់នៅរោងចក្រកែច្នៃសំរាម់កាកសំណល់ផ្សេងៗ ដើម្បីផលិតឲ្យចេញទៅប្រេងឥន្ទន:និងជី ដែលអាចប្រើប្រាស់បានតាមតម្រូវការរៀងៗខ្លួន៕ ដោយ ស៊ាន សុផាត