មន្ត្រីរាការនៃមន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នក គ្រូ សិស្ស និស្សិត និងប្អូនៗយុវជនសរុបប្រមាណជាង៤០០នាក់ ក្នុងខេត្ត រតនគិរីបានចូលរួមស្តាប់បាឋកថា ស្តីពី”រួម គ្នាថែរក្សាសន្តិភាព ដេីម្បីលេីកកម្ពស់សិទ្ធិមនុស្ស “

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ វេទិការនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ
២០១៩នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពឯកឧត្ដម កែវ រ៉េមី រដ្ឋមន្រ្តី ប្រតិភូ អមនាយករដ្ឋ
មន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។ អង្គពីធីមានការអញ្ញើញ ចូលរួម ពីសំណាក់ ឯកឧត្តម ណាប់    ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តព្រមទាំងមន្ត្រី រាជការ នៃមន្ទីរ និងអង្គភាព ជុំវិញខេត្ត លោកគ្រូ  អ្នកគ្រូ  សិស្ស និស្សិត និងប្អូនៗ យុវជនសរុបប្រមាណជិត ៤៦០នាក់ ។

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថាវេទិការនេះប្រារព្ធធ្វើឡើង ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការសិទ្ធិកម្ពុជា
 និងរដ្ឋបាលខេត្តរតនគិរី ក្នុងគោលបំណងដើម្បីផ្តល់ធាតុចូលទៅគ្រប់អ្នកពាក់ព័ន្ធទាំងអស់ បានធ្វើការឆ្លុះបញ្ចាំងលើការរីកចម្រើននៃវិស័យសិទ្ធិមនុស្សនៅកម្ពុជា ក្នុងកាលៈទេសៈដែលកម្ពុជាមានសុខសន្តិភាព ពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហា
សេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបន្តថា ខេត្តរតនគិរីពិត
មែនជាខេត្តដាច់ស្រយ៉ាល ប៉ុន្តែយើងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ គ្មានការគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋ។  ហើយការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព  បានធ្វើឲ្យប្រជាពលរដ្ឋមានការចូលរួមគាំទ្រច្រើនកុះករ និងកសាងបាននូវកម្លាំងប្រជាការពារនៅគ្រប់ទិសទី ដែលកម្លាំងនេះ       បានជួយដល់សមត្ថកិច្ចជំនាញក្នុងការបំពេញការងារតួនាទី និងភារកិច្ចរបស់ខ្លួនដ៏ល្អប្រសើរ       សំដៅបម្រើផលប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្រ្តី ប្រតិភូ អមនាយករដ្ឋមន្ត្រី  និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងនូវការ
កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន លើគ្រប់វិស័យនៃខេត្តដាច់ស្រយ៉ាលមួយនេះ។      សមិទ្ធផលដែលសម្រេចបានទាំងនេះបានបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តគ្រប់ថ្នាក់ជាពិសេស ក្រោមម្លប់នៃដំបូលសន្តិភាព ដែលកម្ពុជាទទួលបានពីការអនុវត្តដ៏ត្រឹមត្រូវនូវនយោបាយ ឈ្នះ ឈ្នះ  របស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាទើបធ្វើឲ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ។

ឯកឧត្តមសង្កត់ធ្ងន់ថាការរក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាការបង្ហាញនូវឆន្ទៈរបស់រដ្ឋាភិបាលក្នុងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ និងការផ្តល់សិទ្ធិសេរីភាពខាងផ្លូវច្បាប់   យ៉ាងពេញលេញចំពោះគ្រប់ភាគីពាក់ព័ន្ធក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់ស្ថាប័នទាំងអស់ សុទ្ធតែមានគោលដៅរួម     ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ដែលបានគិតគូរផលប្រយោជន៍ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។

ហើយ ការរៀបចំបាឋកថា ក្រោមប្រធានបទរួមគ្នាថែរក្សាសន្តិភាព ដេីម្បីលេីកកម្ពស់សិទ្ធិមនុស្សនាថ្ងៃនេះគឺ    ស្របពេលដែលប្រជាពលរដ្ឋយើង កំពុងមានមោទនភាពលើរាជរដ្ឋាភិបាលក្នុងការរក្សាបានសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។ តាមរយៈបាឋកថា ដ៏មានសារៈសំខាន់នាពេលនេះ ឯកឧត្តម តែវ រ៉េមី មានជំនឿថា ពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ក្នុងការផ្តល់ចំណេះដឹង និងព័ត៌មាន
ថ្មីៗសម្រាប់មន្ត្រីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក និងគ្រប់អ្នកពាក់
ព័ន្ធទាំងអស់ បានជ្រួតជ្រាបកាន់តែច្បាស់អំពីការគុណតម្លៃនៃសន្តិភាព ។ បើគ្មានសន្តិភាព នោះនឹងមិនមានអ្វីៗទាំងអស់៕ធ.ដ

ដោយគតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner