ឧត្តមសេនីយ៍ឯក ស ថេត ជំរុញឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញ ត្រៀមពង្រឹងសន្តិសុខឱ្យបារឹងមាំដើម្បីធានាសុវត្ថិភាព ជូនដល់គណៈប្រតិភូប្រមុខរដ្ឋនានា ជាង៥០ប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

រាជធានីភ្នំពេញ៖  ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងជូនដល់មន្រ្តីន គរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើង និងជំរុញឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញទាំងអស់ត្រូវត្រៀមលក្ខណៈសព្វបែបយ៉ាងដើម្បីពង្រឹងសន្តិសុខឱ្យបានរឹងមាំ ធានាសុវត្ថិភាព ជូនដល់គណៈប្រតិភូជាប្រមុខរដ្ឋនានាបណ្តាប្រទេសជាង៥០ប្រទេសដែលគ្រោង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ អាស៊ី-អឺរ៉ុបលើកទី១៣ នៅព្រះរាជណាចក្រកម្ពុជានៅឆ្នាំ២០២០ខាងមុខនេះ។

គ្រាដែលគេមើលឃើញថាកម្ពុជា បាន និងកំពុងរៀបចំកិច្ចប្រជុំជាបន្តបន្ទាប់សម្រាប់ក្របខ័ណ្ឌអាស៊ានរួមមានកិច្ចប្រជុំសហគមន៍ចារកម្មអាស៊ានលើកទី៤៦ និងកិច្ចប្រជុំសហគមន៍ចារកម្មអាស៊ានបូកដៃគូសន្ទនា។មិនតែប៉ុណ្ណោះកាលពីកន្លងទៅថ្មីៗនេះកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីប៉ាស៊ីហ្វិក ដែលមានការអញ្ជើញចូលរួមពីភ្ញៀវអន្តរជាតិជាង២០០សញ្ជាតិលើកសកលលោក ដោយកិច្ចប្រជុំមានការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព បានជោគជ័យរួចហើយផងដែរ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងរំលឹកដល់ប្រធានអង្គភាពក្រោមឱវាទនានាត្រូវគ្រប់គ្រងកម្លាំងឱ្យបានម៉ត់ចត់ និងត្រូវពង្រឹងកម្លាំងនៃការបំពេញភារកិច្ចដោយចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងការរៀបចំសណ្តាប់ធ្នាប់ និងការដោះស្រាយសម្រួលចរាចរណ៍តាមដងផ្លូវជូនដល់គណៈប្រតិភូ និងការស្រាវជ្រាវបង្ការទប់ស្កាត់អំពើភេវរកម្មជាដើមនោះ។កិច្ចការងារនេះផងដែរប្រធានអង្គភាពនានាត្រូវគ្រប់គ្រងកម្លាំងក្រោមឱវាទឱ្យបានម៉ត់ចត់ ករណីមន្រ្តីនគរបាលណាសេរីមិនចូលធ្វើការត្រូវធ្វើរបាយការណ៍មកលោកចៀសវាងកម្លាំងដើរសេរីគ្មានច្បាប់ទម្លាប់ទៅប្រព្រឹត្ត អំពើខុសច្បាប់នៅខាងក្រៅហើយគ្មានរបាយការណ៍ប្រធានអង្គភាព និងត្រូវទទួលខុសត្រូវដោយខ្លួនឯង។

ក្នុងពិធីប្រកាសនោះផងដែរ ក៏បានរៀបចំបែងចែងកម្លាំងនគរបាលក្របខ័ណ្ធថ្មី១៨៧នាក់ទៅបម្រើការងារនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ។ក្នុងនោះឯកឧត្តមអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានជំរុញឱ្យកម្លាំងក្របខ័ណ្ឌថ្មីត្រូវបំពេញភារកិច្ចគោរព តាមលក្ខខណ្ឌកងកម្លាំងនគរបាលជាតិមិនអនុញ្ញាតឱ្យមានការផ្ទេរភារកិច្ចចេញនោះឡើយ ទោះបីក្នុងករណីមានការអន្តរាគមន៍ណាមួយក៏ដោយ។

សូមបញ្ជាក់ថាពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងមន្រ្តីនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងនោះបានប្រកាសស្នងការរងចំនួន៧រូបទទួលភារកិច្ចដឹកនាំ និងជំនួយដឹកនាំការងារ ។នុងនោះស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ចំនួន៣រូបដឹកនាំរួម១រូប និងជំនួយការងារដឹកនាំ២រូប, ស្នងការរងឱ្យទទួលជំនួយការដឹកនាំការងារការិយាល័យអាវុធជាតិផ្ទុះនិងជាតិពុលចំនួន១រូប, ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន១រូប, ស្នងការរងឱ្យជំនួយការងារដឹកនាំការងារការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា១រូប និងស្នងការរងជំនួយការងារដឹកនាំការងារការិយាល័យសន្តិសុខផ្ទៃក្នុង និងការិយាល័យគ្រប់គ្រង សន្តិសុខឯកជន ចំនួន១រូប។ក្នុងនោះត្រូវបានតែងតាំងនាយប៉ុស្ថិ៍នគរបាលរដ្ឋបាលចំនួន២រូបគឺប៉ុស្ថិ៍រដ្ឋបាលសង្កាត់ព្រែកលៀប និងប៉ុស្ថិ៍រដ្ឋបាលសង្កាត់ព្រែកតាសេកនៃខណ្ឌជ្រោយចង្វារ៕ធ.ដ

សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner