កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ឆ្មក់ចុះបង្ក្រាបទីតាំងស្តុកឡេសង្ស័យខុសច្បាប់នៅខណ្ឌមានជ័យ ដកហូតវត្ថុតាបមួយចំនួនធំ
ភ្នំពេញ ៖ ដោយមានការដឹកនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុ ម៉ូនី អនុប្រធាននាយកដ្ឋាន យោងតាមលិខិតអនុញ្ញាតឆែកឆេរពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរូមពីលោក វរសេនីយ៍ឯក ហួត តឿ អនុប្រធាននាយកដ្ឋាន , នាយរងការិយាល័យសេដ្ឋកិច្ចក្រុង , មន្ត្រីសុខាភិបាល ,លោកអធិការងខណ្ឌមានជ័យ និងកម្លាំងចម្រុះជាច្រើននាក់ ចុះធ្វើការឆែកឆេរ និងបង្ក្រាបទីតាំងស្តុកឡេ សង្ស័យខុសច្បាប់មួយកន្លែង ដោយឃើញវត្ថុតាងមួយចំនួនធំ ។
ក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង៥នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវមុន្នីរ៉េត ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាក់ស្តែងសមត្ថកិច្ចបានរកឃើញថា ម្ចាស់ទីតាំងមានឈ្មោះ ជា ច័ន្ទសម្បត្តិ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ហើយជាលទ្ធផល សមត្ថកិច្ចបានធ្វើការរកឃើញនិងចាប់យកជារបៀបបច្ចេកទេស នូវសម្ភារៈវត្ថុតាង រួមមាន៖
1/ S.N.C Skin Care លាបមុខ សំបកពណ៌ស (២ថង់ធំ)
2/ S.N.C លាបមុខ សំបកពណ៌មាស (៩ថង់ធំ)
3/ S.N.C លាបមុខ ពេលព្រឹកពណ៌ផ្កាឈូក (៦ថង់ធំ)
4/ Catty Doll Ready 2white (ឡេលាបមុខ ៧កេស)
5/ Foom លាងមុខ S.N.C ពណ៌លឿង ផ្កាឈូក ពណ៌ស (៤៩កេស)
6/ AuRa 24K Gold S.N.C (១១កេស និង៣ថង់)
7/ Clobetamil G ឡេលាបមុខឲ្យត្រជាក់
8/ ColloGen foom (១០កេស)
9/ S.N.C ម្សៅលាបមុខ 50 SPF/PA UV
10/ សំបកខ្លងទរទរ ចំនួន២១កេស និង១០បាវ
11/ សំបកប្រអប់ក្រដាសម៉ាក S.N.C ពុំទាន់វិចខ្ចប់រួចទម្ងន់ប្រមាណ ១៧៧គីឡូក្រាម
12/ ឡេលាបខ្លួន លាបមុខ និងម្សៅ គ្មានម៉ាកមួយចំនួនធំ
13/ ម៉ាស៊ីនកូឡេ ចំនួន១គ្រឿង
14 / ឡេលាបក្លៀកចំនួន៣កេស គ្មានម៉ាកចំនួន៣កេស ។
ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍ខាងលើរួចហើយ កម្លាំងជំនាញបានបញ្ជូនវត្ថុតាងទៅកាន់ការិយាល័យនាយកដ្ឋានដើម្បីចាត់ការបន្តតាមច្បាប់៕