ប្រធានាធិបតីឆេកហៅលោក ពូទីន ថា ជា “មនុស្សឆ្កួត” ហើយបានបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៊ី និងបិទស្ថានកុងស៊ុលរុស្ស៊ីចំនួនពីរ

ប៊ូដាប៉េស៖ ប្រធានាធិបតីឆេកលោក Milos Zeman បានហៅសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ជា “មនុស្សឆ្កួត” ហើយទីក្រុង Prague បានបញ្ឈប់ការផ្តល់ ទិដ្ឋាការដល់ជនជាតិរុស្ស៊ី និងបានបញ្ជាឱ្យបិទស្ថាន កុងស៊ុល រុស្ស៊ីចំនួនពីរផងដែរ។

ប្រតិកម្មខ្លាំងៗរបស់មេដឹកនាំឆេកខាងលើនេះ បានកើតឡើង ស្របពេលដែលពលរដ្ឋអ៊ុយក្រែនរាប់រយនាក់ដែលភៀសខ្លួនចេញពីសង្រ្គាមជាមួយរុស្ស៊ី បានចាប់ផ្តើមមកដល់ ប្រទេសជិត ខាងនៅអឺរ៉ុបកណ្តាលហើយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយ តំបន់នេះបានរៀបចំកន្លែងជាច្រើនទៀត ដោយរៀបចំ កន្លែងទទួលភ្ញៀវ និងបញ្ជូនកងទ័ពទៅកាន់ព្រំដែនដើម្បី ផ្តល់ ជំនួយ។

ប្រទេសដែលស្ថិតនៅប៉ែកខាងកើតនៃសហភាពអឺរ៉ុប សុទ្ធតែ ជាផ្នែកនៃកិច្ចព្រមព្រៀង Warsaw ដែលដឹកនាំដោយ ទីក្រុងម៉ូស្គូ ហើយឥឡូវនេះជាសមាជិករបស់អង្គការណាតូ។ ក្នុងនោះ ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងរូម៉ានី មានព្រំប្រទល់ជាប់ នឹងអ៊ុយក្រែន។

រុស្សីបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន តាមផ្លូវ គោក ផ្លូវអាកាស និងផ្លូវសមុទ្រ ដែលជាការវាយប្រហារដ៏ ធំបំផុត ដោយរដ្ឋមួយប្រឆាំងនឹងមួយផ្សេងទៀតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២។

ប្រការនេះបានជំរុញឱ្យមានការភ័យខ្លាចនៃការជន់ជោរដ៏ធំ នៃជនភៀសខ្លួនដែលភៀសខ្លួនចេញពីអ៊ុយក្រែន ដែលជា ប្រទេស មានប្រជាជនចំនួន ៤៤លាននាក់។ ជុំវិញបញ្ហានេះដែរប៉ូឡូញបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតប្រឆាំងនឹងរុស្ស៊ី៕ ប្រភព៖ ប្រភព៖ The Straits Times ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner