គ្រូបង្វឹកកាន់ A Licence បញ្ជាក់ថា ត្រូវការពេល៥ឆ្នាំ ដើម្បីដឹកនាំក្លិបបាល់ទាត់ឬទ្ធិសែន អោយក្លាយជាក្លឹបខ្លាំងក្នុងពិភពបាល់ទាត់កម្ពុជា

គ្រូបង្វឹកកាន់ Licence A និងធ្លាប់ជានាយកបច្ចេកទេសក្លឹបនៅលីគកំពូលកម្ពុជា បានដាក់គោលដៅ៥ឆ្នាំ ដើម្បីនាំក្លឹបមានមូលដ្ឋាននៅទឹកដីខេត្តកំពង់ឆ្នាំ ក្លិបបាល់ទាត់ ឬទ្ធិសែន ដែលកំពុងគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង អោយប្រមូតឡើងមកលេងលីគកំពូលកម្ពុជា ជាក្រុមខ្លាំងៗ ។លោក ស៊ុ វណ្ណា បានបញ្ជាក់ថា ក្លឹបកំពុងប្រមូលផ្តុំនូវធនធានកីឡាករ និងគ្រូបង្វឹកស្ម័គ្រ ដើម្បីជម្រុញធ្វើយ៉ាងឲ្យក្លិបបាល់ទាត់ ឬទ្ធិសែន មានសកម្មភាព ចូលរួមការប្រកួតកម្រិតថ្នាក់ជាតិ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្លិបបាល់ទាត់រិទ្ធិ សែន មានសិទ្ធិចូលរួមត្រឹមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលជាការប្រកួតថ្នាក់ខេត្តប៉ុណ្ណោះ ដូច្នេះហើយទាំងថ្នាក់ដឹកនាំ កីឡាករ បានប្តេជ្ញារួមគ្នាជាធ្លុងមួយ ពង្រឹងអភិវឌ្ឍក្លិបបាល់ទាត់ខេត្តមួយនេះ ឲ្យក្លាយជាក្លិបបាល់ទាត់សក្តានុពលមួយ នៅក្នុងពិភពបាល់ទាត់កម្ពុជា នាពេលខាងមុខ ។

គ្រូបង្វឹកកាន់ A Licence និងធ្លាប់ជានាយកបច្ចេកទេសក្លឹបលីគកំពូល ដែលមានបទពិសោធន៍ឆ្លងកាត់អាជីពជាកីឡាករបាល់ទាត់ ជាគ្រូកីឡាកម្រិតខ្ពស់ ទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស និងជាអ្នកដឹកនាំក្រុមធំៗក្លិបលីគកំពូល បានបង្ហាញចក្ខុវិស័យថា ក្លិបបាល់ទាត់ ឬទ្ធិ សែន ត្រូវការពេលវេលា៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២២ ដល់ ២០២៧ ដោយផ្តោតសំខាន់ លើការអភិវឌ្ឍឈុតយុវជនចាប់ពីយុវជនអាយុក្រោម១៥ឆ្នាំ ១៨ ឆ្នាំ ដល់ឈុតធំ ដើម្បីប្រែក្លាយជាក្លិបខ្លាំង នៅក្នុងពិភពបាល់ទាត់កម្ពុជា ។ នាយកបច្ចេកទេសរូបនេះ បានបង្ហាញចក្ខុវិស័យ និងដាក់គោលដៅថា ក្នុងឆ្នាំ២០២២ដល់ឆ្នាំ២០២៤ ក្លិបចូលរួម លីគទី២ ហើយក្នុងឆ្នាំ២០២៤ដល់ឆ្នាំ២០២៧ នឹងចូលរួមលីគកំពូលកម្ពុជា ។ ប៉ុន្តែចំនុចសំខាន់ក្លឹបត្រូវកសាងហេដ្ឋរចនាសម័ន្ធ ដូចជា ទីលាន ធនធានកីឡាករថ្នាល រចនាសម័ន្ធដឹកនាំ ធនធានថវិកាអោយគ្រប់គ្រាន់ ដើម្បីអោយត្រឹមត្រូវតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនលីគជាមុនសិន ។

គួររម្លឹកថា លោក ស៊ុ វណ្ណា មានស្រុកកំនើត នៅខេត្តកំពង់ឆ្នាំង ធា្លប់ជាកីឡាករអាជីព និងទទួលបានការបណ្តុះបណ្តាលពីក្រៅប្រទេស និងជាអ្នកដឹកនាំក្រុមធំៗនៅលីគកំពូលកម្ពុជា និងធ្លាប់ជានាយកបច្ចេកទេសក្លឹបបាល់ទាត់ ភ្នំពេញក្រោនរយៈពេល៣ឆ្នាំ ។ ការត្រឡប់មកកាន់ទីកន្លែងកំណើតនេះ លោកចង់នាំយកបទពិសោធន៍មកចែករំលែក និងអភិវឌ្ឍធនធានកីឡាករវ័យក្មេងនៅទីនេះដោយសារជាកន្លែងធា្លប់លំបាក បូករួមនិងរីកចំរើន ។ ដូច្នេះលោកចង់អោយថ្នាក់ដឹកនាំ មានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត និងប្រធានក្លឹបបាល់ទាត់ ឬទ្ធិសែន កីឡាករ និងអ្នកគាំទ្រនៅទីនេះ សម្រេចមហ្ឆិតាអ្នកគ្រប់គ្នាអោយដល់គោលដៅឈានចូលរួមលីគកំពូលកម្ពុជា ។

គួរបញ្ជាក់ថា ក្រោមការដឹកនាំជានាយកបច្ចេកទេសក្លឹបបាល់ទាត់ ឬទ្ធិ សែន ក្នុងការប្រកួតជាលក្ខណ Pre-Season ឆ្នាំ២០២២នេះ ៦ប្រកួតឈ្នះ៥ ស្មើ១ ។ ចំនែកឯការប្រកួតពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២២ ក្នុងពូល គ ឈ្នះ២ប្រកួតជាប់គ្នាៗ ក្រុម ឬទ្ធិសែន ឈ្នះ ក្រុម Sofia ខេត្តប៉ៃលិន ១ទល់០ និងឈ្នះក្រុម ខេត្តឧត្តុរមានជ័យ ២ទល់១ មាន៦ពិន្ទុ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner