នារីម្នាក់បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ទាំងព្រឹកនៅចាក់អង្រែលើ

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ ៖ រថយន្តលុចស៊ីសRX330បើកបរដោយស្រ្តីម្នាក់គេចពីម៉ូតូរេចង្កូចបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្ដាលឲ្យអ្នកមនុស្សណាម្នាក់រងរបួសនោះទេ ដោយបង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

     តាមសម្តីស្ត្រីអ្នកបើករយន្តសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តឡិចស៊ីសRX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AP-3406 តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅជើងមកត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀតបើកបត់ឆ្លងផ្លូវគាត់ក៏បានចាប់ប្រាំមកបង្អង់ក៏រេចង្កូតជ្រុលទៅបុកថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់ ២កង់និងខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំផងដែរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើនេះមិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើបានចុះដល់កន្លែងកើតហេតុនិងសហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យចុះទៅវាស់វែងរួចប្រគល់រថយន្តឱ្យទៅខាងការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner