ចិត្តខ្លាំងម្លេះកូន!! ខឹងឪពុកម្ដាយឃាត់មិនឲ្យទៅជួបប្រពន្ធកូនដែលលែងលះគ្នាជាង១ឆ្នាំគម្រាមដុតផ្ទះចោល

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនផងបានធ្វើការអុកឡុកក្នុងគ្រួសារដោយបានគម្រាមកំហែកឪពុកម្ដាយនិងបម្រុងដុតផ្ទះចោលព្រោះតែខឹងឪពុកម្ដាយហាមឃាត់មិនឲ្យទៅជួបប្រពន្ធនិងកូនដែលបានលែងលះគ្នាអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយនោះ។បន្ទាប់មកបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្ដាលឲ្យរងការខូចខាតមួយចំនួន ព្រមទាំងដុតវាំងននបង្កការឆាបឆេះបន្តិចទៅហើយ។ ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលបុស្តិ៍កាកាប២ ព្រមទាំងប្រជាការពារភូមិចេញទៅអន្តរាគមន៍ពន្លត់ទាន់ ហើយរយៈពេលជាង១ម៉ោងទើបចាប់ខ្លួនបុរសនេះបានរួបាននាំទៅសាកសួរនៅប៉ុស្តិ៍។

    ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     បុរសខាងលើនោះឈ្មោះ ជា ទិគា អាយុ២៥ឆ្នាំមុខរបរជាងសោរនិងរត់ម៉ូតូកង់បី មានទីលំនៅក្នុងបុរីព្រីនថោន ភូមិក្បាលដំរី១ សង្កាត់កាកាបទី២  ខណ្ឌពោធិ៍សែនជ័យ ។

     តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេះមានប្រពន្ធនិងកូនប្រុសម្នាក់ប៉ុន្តែបានលែងលះគ្នាជាង១ឆ្នាំកន្លងមកហើយ  ដោយឡែកនៅប៉ុន្មានថ្ងៃមុនពេលកើតហេតុបុរសនេះបានសុំឪពុកម្ដាយទៅលេងប្រពន្ធកូនប៉ុន្តែឪពុកម្ដាយឃាត់មិនឲ្យទៅ ។ ទើបបុរសនេះមួរមៅក្ដៅក្រហាយក្នុងចិត្តរហូតដល់វេលាព្រឹកថ្ងៃកើតហេតុក៏បានធ្វើការអុកឡុកគ្រួសារវាយបំផ្លាញទ្រព្យសម្បត្តក្នុងផ្ទះនិងដុតផ្ទះបណ្ដាលឲ្យឆេះវាំងននបន្តិចទៅហើយ ប៉ុន្តែត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលបុស្តិ៍កាកាប២ ព្រមទាំងប្រជាការពារភូមិចេញទៅអន្តរាគមន៍ពន្លត់ទាន់ ហើយរយៈពេលជាង១ម៉ោងទើបចាប់ខ្លួន ព្រោះមិនងាយចូលទៅចាប់ខ្លួនបានភ្លាមៗទេដោយសារតែបុរសនេះកាន់កាបិតក្នុងដៃរួចឡើងទៅសម្ងំក្នុងបន្ទប់ឡៅតឿ ។
    ក្រោយពេលចាប់បុរសនេះបាននគរបាលក៏បាននាំទៅសាកសួរនៅប៉ុស្តិ៍ ហើយមិនទាន់ដឹងថាចាត់ការបែបណានៅឡើយទេ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner