ការកើនឡើងចំនួនផ្កាយរណបកំពុងធ្វើការក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រព្រួយបារម្ភខ្លំាង

បរទេស៖ ក្រុមតារាវិទូដែលគ្រោងនឹងបំពេញការងារនៅមូលដ្ឋានតេឡេស្កូបយក្ស ស៊ីណូធិច ស៊ឺវ៉េ តេលេស្កូប ស្ថិតនៅប្រទេសឈីលីនាឆ្នាំ២០២០ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លំាង ចំពោះការកើនឡើងនៃចំនួនផ្កាយរណបដែលកំពុងគោរចជុំវិញផែនដី ។
ការលើកឡើងអំពីក្តីព្រួយបារម្ភ ចំពោះផលប៉ះពាល់លើវិស័យតារាសាស្ត្រនេះ គឺមិនមែនទើបតែកើតឡើងនោះឡើយ ប៉ុន្តែនៅពេលដែលឧទាហរណ៍ជាក់ស្តែងបានកើតឡើង ជាពិសេសការបង្ហាញខ្លួនរបស់ក្បួនផ្កាយរណប ស្តាលីង របស់ ក្រុមហ៊ុន ស្ពេសអិច កាលពីខែឧសភា ឆ្នាំ២០១៩ នោះទើបវាត្រូវបានផ្សព្វផ្សាយកាន់តែច្រើន ។
ទោះបីមានការព្រួយបារម្ភ និងរិះគន់ពិតមែន តែក្រុមតារាវិទូក៏បានទទួលស្គាល់ផងដែរថា ផ្កាយរណបទាំងនោះ នឹងជួយដល់តំបន់ដាច់ស្រយាលឲ្យទទួលបានសេវាអ៊ីនធើណិតដ៏ប្រសើរ ដែលនេះគឺជាប្រយោជន៍ជាក់ស្តែងនៃគំរោងរបស់ ស្ពេសអិច ទៅដល់ប្រជាជននៅតំបន់ដាច់ស្រយាល ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner