កូរ៉េខាងត្បូងសម្តែងការសោកស្តាយ ចំពោះការធ្វើសមយុទ្ធបាញ់កំាភ្លើងធំរបស់កូរ៉េខាងជើង
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបានសម្តែងការសោកស្តាយជាខ្លំាង នៅថ្ងៃចន្ទនេះ ជុំវិញការធ្វើសមយុទ្ធបាញ់កំាភ្លើងធំរបស់កូរ៉េខាងជើង នៅក្នុងតំបន់ដែនកោះព្រំដែនអន្តរកូរ៉េ ។
អ្នកនំាពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោកស្រី ឆយ ហ៊ីយុន ស៊ូ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការធ្វើសមយុទ្ធបាញ់កំាភ្លើងធំខាងលើ គឺជាសកម្មភាពរំលោភបំពានលើកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ ដែលអាជ្ញាធរយោធានៃប្រទេសកូរ៉េទំាងពីរបានយល់ព្រម និងត្រូវបានអនុវត្តន៍យ៉ាងពេញលេញ ។ ទន្ទឹមគ្នានេះ លោកស្រី ឆយ បានធ្វើការជម្រុញឱ្យកូរ៉េខាងជើងបញ្ឈប់នូវរាល់សកម្មយោធាទំាងឡាយណា ដែលអាចនឹងបង្កភាពតានតឹងផ្នែកយោធានៅក្នុងតំបន់ព្រំដែនអន្តរកូរ៉េ និងគោរពយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងយោធា ដើម្បីការពារការកើតឡើងវិញនៃការធ្វើសមយុទ្ធបែបនេះ ។
ការកត់សម្គាល់បែបនេះរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានកើតមានឡើងក្រោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនាពេលថ្មីៗនេះថា មេដឹកនំាកំពូលលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យមូលដ្ឋានយោធាមួយកន្លែងនៅលើកោះ ឆាងរីន ជាទីដែលកងទ័ពកូរ៉េខាងជើងធ្វើសមយុទ្ធបាញ់កំាភ្លើងធំ ៕