ការស្លាប់ដោយជំងឺកូវីដ១៩ បានឈានដល់ថ្ងៃទី៦ (Video Inside)
អ្នកឆ្លងកូវីដ១៩ម្នាក់ទៀតបានស្លាប់នៅថ្ងៃនេះ ដែលជាការស្លាប់បន្តបន្ទាប់ក្នុងរយៈពេល៦ថ្ងៃ ជាប់គ្នាមកនេះ។ យោងតាមក្រសួងសុខាភិបាល, ករណីស្លាប់៦ថ្ងៃជាប់គ្នាមកនេះ មាន ចំនួន១២នាក់ហើយ។ តួលេខមនុស្សស្លាប់ សរុបដោយសារកូវីដ១៩ បានកើនឡើងដល់ ចំនួន៣ពាន់២៧នាក់ គិតត្រឹមថ្ងៃទី២៥កុម្ភៈឆ្នាំ២០២២។
ការឆ្លងថ្មីនៅថ្ងៃនេះវិញ មានចំនួន ៤៧៩ករណី ដែលជាតួលេខកើនឡើង ១៣ករណីបើ ប្រៀបធៀបនឹងម្សិល មិញ។ ក្នុងចំណោមតួលេខឆ្លង ៤៧៩ករណីដែលជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុង, ការឆ្លង ចូលក្នុង សហគមន៍ មានចំនួន៤៥៣ករណី, ចំណែក២៦ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រីឳវណ្ណឌីន បានថ្លែងថាតួលេខឆ្លងអូមី ក្រុងក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃនេះ មានចំនួន៧ពាន់ ៣៨២ករណីហើយ។
កម្ពុជាគិត ត្រឹមថ្ងៃទី២៥ខែ កុម្ភ: ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេសរួមទាំង ការឆ្លងអូមីក្រុងថែម ទៀតនោះ មានចំនួន១២ម៉ឺន ៩ពាន់៧៨ករណី, ចំណែកការព្យាបាលជា សះស្បើយមានចំនួន១២ម៉ឺន២ពាន់ ៣៨០នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះ ចំនួន ៥០៣នាក់ថែមទៀត ។