រកឃើញអ្នកឆ្លងច្រើននាក់ទៀតក្នុងចំណោមបាតុកររឹងរូសចំនួន៥៤នាក់ (Video Inside)

បាតុករ៣នាក់ថែមទៀត ក្នុងចំណោមបាតុកររឹងរូស៥៤នាក់ ត្រូវបានគេរកឃើញឆ្លងកូវីដ១៩ ក្នុងពេលដែលត្រូវ អញ្ជើញទៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។

យោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានី, បាតុករ ៥៤នាក់ដែលបានអញ្ជើញកាលពីថ្ងៃទី២៣កុម្ភៈ គឺជា ក្រុមដែលបង្ហាញភាពច្រងេងច្រងាងមិនសហការជាមួយ ក្រុមគ្រូពេទ្យបើទោះបីជាបានដឹក ទៅដល់ទីតាំងធ្វើតេស្ត និងចត្តាឡីស័កក៏ដោយ។

បាតុករ៣៩នាក់ក្នុងរង្វង់៥៤ នាក់នោះ បាន បង្កភាពគ្មានសណ្តាប់ធ្នាប់ដោយរុញច្រានចោលនូវសម្ភារៈប្រើប្រាស់រៀបចំដាក់ក្នុងបន្ទប់ ដែលរៀបចំជូន, ពួកគេបានស្រែកឡូឡានិងបដិសេធមិនព្រមចូលស្នាក់ក្នុងបន្ទប់ដែលរៀប ចំនោះឡើយ។ ពួកគេបាន នាំគ្នាដេកនៅខាងក្រៅផ្ទាល់ដីនៅក្រៅបន្ទប់ហើយបានបង្កើត ព្រឹត្តិការណ៍ថតផ្សព្វផ្សាយបង្ហោះតាមបណ្តាញ សង្គមដោយទម្លាក់កំហុសមកលើអាជ្ញាធរ មានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យ។ សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្នុងចំណោមបាតុករ ទាំង៥៤នាក់នោះ, មាន៣នាក់ត្រូវគេរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៤កុម្ភៈ។

រដ្ឋបាល រាជធានី បានថ្លែងថាគេបានអនុវត្ត វិធានការច្បាប់ដោយការពិន័យអន្តរការណ៍១លានរៀល ក្នុងបាតុករម្នាក់ៗ ស្របតាមអនុក្រិត្យស្តីពីវិធានសុខាភិបាល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner