អ៊ុយក្រែនអំពាវនាវឱ្យអង្គការសុខភាពពិភពលោក (WHO) បញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី
កៀវ៖ នៅក្នុងសារបង្ហោះតាម Facebook នៅថ្ងៃអាទិតម្សិលមិញ ក្រសួងសុខាភិបាលអ៊ុយក្រែនអំពាវនាវឱ្យ អង្គការសុខភាពពិភពលោក (WHO) បញ្ឈប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មានជាមួយសហព័ន្ធរុស្ស៊ី ខណ:មន្ត្រី អ៊ុយក្រែន បាន ចោទ កង កម្លាំង រុស្ស៊ី ពី បទ ឧក្រិដ្ឋកម្ម ប្រឆាំង នឹង មនុស្សជាតិ។
ក្រសួងបានបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារភេរវករប្រឆាំងនឹងជនស៊ីវិល និងគ្រូពេទ្យក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា ទាហានរុស្ស៊ីដែលចូលរួមក្នុងប្រតិបត្តិការយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន កំពុងបាញ់ផ្លោងដាក់មន្ទីរពេទ្យ រថយន្តសង្គ្រោះ មណ្ឌលកុមារកំព្រា និងជនស៊ីវិល ។ យ៉ាងណាមិញ ក្រសួងមិនបានផ្តល់ឧទាហរណ៍ ឬភស្តុតាងជាក់លាក់ណាមួយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួននោះទេ។ បន្ថែមលេីនេះ ក្រសួងក៏បានអំពាវនាវដល់ភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀតទាំងអស់ដែលទទួលបន្ទុកកិច្ចការមនុស្សធម៌ ឱ្យផ្លាស់ទីការិយាល័យរបស់ពួកគេចេញពីទីក្រុងម៉ូស្គូផងដែរ។
សេចក្តី ថ្លែងការណ៍ នេះ ធ្វើ ឡើង បួន ថ្ងៃ ក្នុង ប្រតិបត្តិការ យោធា ទ្រង់ទ្រាយ ធំ របស់រុស្សីដែល បាន ចាប់ ផ្តើម ក្នុង ប្រទេស អ៊ុយក្រែន៕ ប្រភព៖ RT ដោយ៖ ឈឹម ទីណា