អ៊ុយក្រែនចល័តទ័ព ១០ម៉ឺននាក់ ចំពេលមានជម្លោះយោធាជាមួយរុស្ស៊ី

កៀវ ៖ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valery Zaluzhny នៅថ្ងៃអាទិត្យម្សិលមិញ បានបញ្ជាក់នៅលើ Facebook ថា រដ្ឋាភិបាលអ៊ុយក្រែនបានចល័តកងទ័ពប្រហែល ១០០,០០០នាក់ ចំពេលមានជម្លោះយោធាជាមួយរុស្ស៊ី។

លោក Zaluzhny បាននិយាយថា ប្រហែលពាក់កណ្តាលនៃកងកម្លាំងចល័តជាកម្មសិទ្ធិរបស់កងកម្លាំងការពារទឹកដី នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅថ្ងៃអាទិត្យ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ុយក្រែនបានយល់ព្រមធ្វើកិច្ចចរចាជាមួយរុស្ស៊ីនៅព្រំដែនបេឡារូស្ស-អ៊ុយក្រែន ក្បែរទន្លេ Pripyat។

កិច្ចព្រមព្រៀងរៀបចំកិច្ចចរចាត្រូវបានសម្រេចឡើង ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទរវាងលោក Zelensky និងប្រធានាធិបតីបេឡារូសលោក Alexander Lukashenko៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner