បារាំងស្នើឱ្យពលរដ្ឋខ្លួនចាកចេញពីរុស្ស៊ីនិងបេឡារូសជាបន្ទាន់

ប៉ារីស៖ ដោយសារតែការបិទដែនអាកាសពីសហភាពអឺរ៉ុប ទៅ កាន់រុស្ស៊ីនោះ ក្រសួងការបរទេសបារាំងបានស្នើកាលពី ថ្ងៃអាទិត្យ ម្សិលមិញ ឱ្យប្រជាជនរបស់ខ្លួនចាកចេញពី ប្រទេស រុស្ស៊ី ជាបន្ទាន់។

ក្រសួងការបរទេសបារាំងបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង អំពីការធ្វើដំណើរចុងក្រោយថា ដោយសារតែការរឹតត្បិត កាន់ តែខ្លាំងឡើងលើចរាចរណ៍ផ្លូវអាកាសរវាងរុស្ស៊ី-អឺរ៉ុបនោះ ខ្លួនបានណែនាំយ៉ាងម៉ឹងម៉ាត់ថា ជនជាតិបារាំងដែលមិន មែន ជានិវាសនជននៅរុស្ស៊ី ត្រូវរៀបចំការចាកចេញពីប្រទេសនេះ ដោយមិនមានការពន្យារពេល ដោយបណ្តាញភ្ជាប់ផ្លូវអាកាស ដែលមានស្រាប់។

បើតាមក្រសួងការបរទេសបារាំង ក្រុមហ៊ុនអឺរ៉ុបភាគច្រើន រួមទាំងក្រុមហ៊ុន Air France បានផ្អាកការហោះហើរនៅ ល្ងាចថ្ងៃអាទិត្យម្សិលមិញ ទាំងក្នុង និងក្រៅប្រទេសរុស្ស៊ី បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចបិទដែនអាកាសរបស់ខ្លួនទៅកាន់រុស្ស៊ី។

នៅក្នុងសេចក្តីជូនដំណឹងអំពីការធ្វើដំណើរជាលើកទីពីរ ទាក់ទងនឹងប្រទេសបេឡារូស ក្រសួងការបរទេសបារាំង ក៏បានស្នើឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសបេឡារូសជាបន្ទាន់ផងដែរ។

ក្រសួងបានបញ្ជាក់ដូច្នេះថា ជនជាតិបារាំងនៅបេឡារូសត្រូវ បានអញ្ជើញឱ្យចាកចេញពីប្រទេសនេះ ដោយមិនបង្អង់ យូរតាមផ្លូវគោក តាមរយៈចំណុចឆ្លងកាត់ព្រំដែនជាមួយ ប្រទេសលីទុយអានី ប៉ូឡូញ ឬឡាតវី៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner