សម្តេចភក្តីវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមបុណ្យសព លោកជំទាវ ច័ន្ទ ផល្លី ភរិយានាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌
អត្ថបទដោយ៖
គ្រី សម្បត្តិ
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀល ថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញចូលរួមបុណ្យសព លោកជំទាវ ច័ន្ទ ផល្លី ជាភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃ កង យោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃ ទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០២:០០នាទីទៀបភ្លឺ ក្នុង ជន្មាយុ ៧២ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសពលោកជំទាវ ត្រូវបានប្រារព្ធធ្វើទៅតាមប្រពៃណី ព្រះពុទ្ធសាសនា នៅគេហដ្ឋានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលស្ថិតនៅផ្ទះលេខ៨១-៨៣ ផ្លូវ១៦០ ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ ដោយ៖គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។