ឯកឧត្តម សាយ សំអាល់ ដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន គោរពវិញ្ញាណក្ខ័ន្ធសពភរិយានាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០បានដឹកនាំគណៈប្រតិភូក្រសួង បរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ច័ន្ទ ផល្លី ភរិយាឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការ រង កងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារ រាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ។
សូមរំលឹកថា ៖ លោកជំទាវ ច័ន្ទ ផល្លី ភរិយារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០២:០០នាទីទៀបភ្លឺ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសពលោកជំទាវ ត្រូវបានប្រារព្ធធ្វើទៅតាមប្រពៃណី នៅគេហដ្ឋានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលស្ថិតនៅផ្ទះលេខ៨១-៨៣ ផ្លូវ១៦០ ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ ដោយ ៖គ្រី សម្បត្តិ